.

ចរាចរណ៍

​ ប្រជាពល​រដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ និង​ក្រុម​ហ៊ុន​ស្ថាបនា​ ផ្លូវ​​លេខ​​១៣ ​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​សព​​ជន​​រង​គ្រោះ​​ស្លាប់​​ដោយ​​សារ​​ជិះ​ម៉ូតូ​​ធ្លាក់​​លូ

ភ្នំ​​​ពេ​ញ៖ ទាក់​ទ​ង​ក​រណី​​​​ជិះ​​ម៉ូ​តូ​​ធ្លាក់​លូ ​​កាល​ពី​យប់​ថ្ងៃ​ទី​០៨ រហូតមកទ​ល់ពេលនេះនៅមិនទាន់ទទួ​លដំណឹង​ជុំ​វិញ​​ទំនួល​ខុសត្រូវ របស់អ្នកស្ថាបនាផ្លូវលេខ១៣ ក្នុង​ភូមិ​អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែ​នសុខ ចេញ​មុខ​មក​ទទួល​​ខុសត្រូវចំ​ពោះការធ្វើសប្រហែល​របស់ខ្លួន ដែល​បណ្តាលឲ្យមនុស្សជិះម៉ូតូធ្លាក់​ចូលលូបោក​ក្បាល​ស្លាប់​នៅ​​ឡើយ​ទេ​។ ប្រជាពលរដ្ឋបានអំពាវនាវ ដល់ឲ្យអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនឯកជន ឬអ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្ថាបនា​ផ្លូ​វ​បេ​តុង​លេខ​១៣ កែងផ្លូវលេខ២០០៤ ចេញមុខមកទទួលខុសត្រូវចំពោះការធ្វើសប្រហែលរបស់ខ្លួន ដោយ​មិន​គិត​ពី​សុត្ថិភា​ព​​អ្នក​ធ្វើ​ដំណើរ​ ក្នុងការ​បិទ​គម្រប​លូ​ បណ្តាលឲ្យមានជនរងគ្រោះជិះម៉ូតូធ្លាក់លូស្លាប់ យ៉ាង​អាណោច​អាធម​​។ សូមបញ្ជាក់ថា៖ នៅយប់ថ្ងៃទី៨ តុលា ឆ្នាំ២០១៧នេះ មាន​បុរសម្នាក់បានជិះម៉ូតូធ្លាក់​លូតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ១៣ កែងផ្លូវ២០០៤ ទើបស្ថាបនារួចក្នុងភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល​នេះ​ប្រជា​ពលរដ្ឋ​​​ចាត់​ទុក​ថា គឺជាការធ្វីប្រកាសរបស់អាជ្ញាធរ និងក្រុមហ៊ុនស្ថាបនាផ្លូវ។ សពជនរងគ្រោះ មានវ័យ​ប្រហែល​ជាង៣០ឆ្នាំ កម្ពស់ប្រហែលមួយ១,៧០ម៉ែត្រ មានសម្បុរខ្មៅជិះម៉ូតូ ម៉ាកវីវ៉ាពណ៌ក្រហម តែម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិច​មកកើតហេតុ ក៏ធ្លាក់ចូលលូបណ្តាលឲ្យ​បោកក្បាលស្លាប់ ឯម៉ូតូធ្លាក់ចូលក្នុង​លូ៕

Read More »

រថយន្ត​ស៊ី​ទែន​ដឹក​ជ័រ​កៅ​ស៊ូ​ទឹក​រ៉េ​ចង្គូត​ក្រឡាប់​ផ្ងា​ជើង ទៅ​សង្កត់​លើ​ម៉ូតូ​ឌុប​គ្នាបី​នាក់​ប្រពន្ធ​កូន

ស្ទឹងត្រែងៈ រថយន្តស៉ីទែនដឹកជ័រកៅស៊ូទឹក ជ្រុលចង្គូត​រ៉េទៅធ្លាក់​ផ្លូវម្ខាង​ក្រឡាប់​ផ្ងា​ជើង​សង្ក​ត់​លើម៉ូ​តូ​ម៉ាកWAVE ជីះគ្នាបីនាក់ប្រពន្ធកូន តែមិនបណ្តាលឱ្យគ្រោះថ្នា​ក់​ដ​ល់​ជី​វិ​ត​នោះទេ ហេតុការនេះកើ​ត​ឡើ​ង​នៅ​វេ​លាម៉ោ​ង​៦​.​៤​៥​នាទី​ព្រឹ​ក​ថ្ងៃ​ទី​១​៤.​ខែ​ក​ញ្ញា​.​ឆ្នាំ២​០១៧ នៅចំណុចផ្លូវបំបែកលេខ៩ចេញពីរខេត្តព្រះវិហារ ប្រសប់គ្នាផ្លូ​វ​លេ​ខ​៧​ក​ម្ពុជា​ឡាវ ស្ថិតក្នុងភូមិរាជានុកោល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង​។​ ​ ប្រ​​ភពនៅនឹងកន្លែងកើតហេតុបានឱ្យដឹងថាៈ មុន​ពេ​​ល​កើត​ហេ​តុ​មា​ន​រ​ថ​យ​ន្ត​ស៉ី​ទែ​ន​ដឹក​ទឹ​​ក​ជ័រកៅស៊ូមួយបោះពួយយ៉ាងលឿនពីលេចមកកើត ម​ក​​ដ​ល់​ចំ​ណុ​ច​កើត​​ហេតុផ្លូវបំបែកបានវាក់នឹងម៉ូតូជនរងគ្រោះខាងលើបានបួងចង្គូតបំរ៉ុងគេចដែរតែ គេចមិនផុត ដោយ​ស្ថា​នភា​ព​ផ្លូ​វ​ទា​ល់​ហើ​យ​រ​ថ​យ​ន្តធំ​បា​ន​គ្លូ​ង​ផ្អៀ​ង​ក្រ​ឡា​ប់ទៅ​ម្ខា​ង​ផ្លូ​វ​តែ​ម្តង ឯ​​ម៉ូតូ​ឃើ​ញ​​រ​ថ​យ​ន្ត​ផ្អៀ​ង​ដូ​ច្នេះ​គិ​ត​ថា​គេ​ចមិ​ន​ផុ​ត​ក៍​បើ​ក​ទំលា​ក់​ប្រ​ឡា​យ​ដើ​ម្បីឱ្យជៀសផុត តែអកុសល់រថយន្តនោះតាមដួលសង្កត់ពីរលើទាល់តែបាន។ តែសំ​ណា​ង​ល្អមិនបណ្តាលឱ្យ គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែរងរ​បួ​ស​ជើ​ង​ស្ត្រីម្នា​ក់បន្តិចតែប៉ុណ្ណោះនឹងប្រឡាក់ជ័រកៅស៊ូតែប៉ុណ្ណោះ ក្រោយពេល​កើ​ត​ហេតុ​ តៃកង់​ដែ​ល​បើក​ប​រ​ម្នា​ក់​ឯ​ង​រួ​ចផុ​ត​ពី​រ​គ្រោះ​ថ្នា​ក់ឃើ​​ញ​ម៉ូតូ​ជ​នរ​ង​គ្រោះ​នៅ​ក្រោ​មរថយន្តខ្លួន ក៍ស្ទុះទៅជួយដោយមិនគិតថាខ្លួនរងរបួសដែរនោះទេ។ សមត្ថ​កិ​ច្ច​នៅ​កន្លែងកើតហេតុបានឱ្យដឹងថាៈ ​តៃក​ង់​រ​ថ​យ​ន្ត​បើ​ក​ប​រ​ម្នា​ក់ឯ​ង​មា​ន​ឈ្មោះ​ម៉ាន់​ ​សុផៃ អាយុ៣៦ឆ្នាំ រស់នៅខណ្ឌច្បាអំពៅ រាធានីភ្នំពេញ ស៉ីឈ្នួ​លបើ​ក​ប​រ​រ​ថ​​យន្ត​ដឹ​​ក​ជ័​រ​កៅស៊ូទឹកមានស្លាកលេខភ្នំពេញ3C.8970 ឱ្យក្រុមហ៊ុន (TiPCO) ចេ​​ញ​​​​ពី​​​​​ក្រុ​ង​​​ប៊ោ​យ​ប៊ែត ឆ្លងកាត់ខេត្តព្រះវិហារ នឹងស្ទឹងត្រែង។ ជនរងគ្រោះជីះម៉ូ​តូមា​​ក់​​​WAVE គ្មាន​ស្លា​ក​លេខ មានគ្នាបីអ្នកប្តីប្រពន្ធកូនតូច ជនរងគ្រោះទី១.ឈ្មោះផេត សុ​ភ័ក្ត្រអា​យុ​៣៥ឆ្នាំរស់នៅក្រុងស្ទឹងត្រែ​ង​ត្រូ​វ​ជាប្តីមិនរងរបួសទេ ទី២.ឈ្មោះឃុត ម៉ារីដា ​រ​ស់​នៅ​​ជា​មួ​យ​គ្នាត្រូ​វ​ជា​ប្រពន្ធ រងបួស​ស្រា​ល​ ​ទី៣.ឈ្មោះ​សុ​ភ័ក្ត ស្រីពេជ្រ កូនមិ​នបណ្តា​ល​ឱ្យរងរបួសទេ។ …

Read More »

ស្ត្រីម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រ​​យ័ត្ន​បណ្តាល ឲ្យ​ដួល​ម៉ូតូ​អូស​ជា​ច្រើន​ម៉ែត្រ​សន្លប់​ស្តូក​ស្តឹង​ឈាម​ស្រោច​ពេញមុខ

ស្ទឹងត្រែង៖ ​នៅ​វេ​លា​ម៉ោ​ង​០៦​ និង​២​៥​នា​ទីក្បា​ល​ព្រ​ល​ប់ព្រា​ល​ៗ​ថ្ងៃ​ទី​២​៣​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ២​០​១​៧ ស្ត្រី​ម្នា​ក់​បាន​ជិះ​ម៉ូ​តូ​ប​ង្ក​ក​រ​​ណី​គ្រោះ​ថ្នា​ក់​ដោ​យ​ខ្លួ​ន​ឯ​ង​ ​ប​ណ្តាល​​មក​ពី​​បើ​ក​ប​រក្នុ​ង​ល្បឿ​ន​លឿន ខ្វះការប្រុង​ប្រយ័​ត្ន​ទើ​​ប​​​រ៉េ​​​​​​​ច​ង្គូ​ត​ ​ដួ​លរ​​ង​រ​បួ​ស​ធ្ង​ន់​ ​ស​ន្ល​ប់ស្តូ​កស្តឹ​ង​ឈា​ម​ស្រោ​ច​ពេ​ញ​មុ​ខ​តែម្ត​ង​។ ហេតុ​កា​រ​នេះ​កើ​ត​ឡើ​ង ​នៅ​ត្រ​ង់​ចំ​ណុ​ច​ខា​ង​ត្បូ​ង​វត្ត​ថ្មី​ព្រៃ​ចា​ស់​ ​តា​ម​ប​ណ្តោ​យផ្លូ​វ​ជា​តិ​លេ​ខ​៧​អា​ស៊ាន​ក​ម្ពុ​ជា​-​ឡា​វ ​ស្ថិ​ត​នៅ​ភូ​មិ​ខាំ​ផា​ន់​ ​ស​ង្កា​ត់​សាម​គ្គី​ ​ក្រុ​ងស្ទឹងត្រែង​ ខេត្តស្ទឹងត្រែង ។ ​តា​មប្រ​ភ​ព​ពី​ប្រ​ជា​ព​ល​រ​ដ្ឋនៅ​ក​ន្លែ​ង​កើ​ត​ហេ​តុ ​បា​ន​ឱ្យ​ដឹ​ង​ថា ​​​​​គេ​បា​នឃើ​ញ​ស្រ្តី​ម្នា​ក់​នេះ​បា​ន​ជិះ​ម៉ូតូ​តែ​ម្នា​ក់​ឯ​ង​ក្នុ​ងល្បឿ​ន​លឿ​ន​ធ្វើ​ដំណើ​រ​ពី​ជើ​ង​ទៅ​ត្បូ​ង​បើក​ប​រ​មិ​ន​បា​ន​ប្រុង​ប្រ​​យ័​ត្ន​​លុះ​ម​ក​ដ​ល់​ចំ​ណុ​ច​កើ​ត​ហេ​តុខា​ង​លើ​ក៏​បា​ន ដួ​ល​ម៉ូ​តូ​អូ​ស​ជា​ច្រើ​ន​ម៉ែ​ត្រ​ ​ស​ន្ល​ប់​ស្តូ​ក​​ស្តឹ​ង​ហូ​រឈា​ម​ស្រោ​ច​ពេ​ញ​មុ​ខ​ម្នា​ក់​ឯ​ងតែ​ម្ត​ង​។ ប្រភពដដែលបានបន្តថា ក្រោ​យ​ពេ​ល​កើ​ត​ហេ​តុ​គេ​ក៏​បា​ន​ឃើញ​ប្រ​ជា​កា​រ​ពា​រ​ភូ​មិ​ម​ក​ដល់​ក​ន្លែ​ង​កើ​ត​ហេតុ​ ជួយអន្តរាគមន៍ ប​ន្ទា​ប់មក​ក៏​បា​ន​ធ្វើ​កា​រ​ទំ​នា​ក់​ទំ​ន​ង​ទៅរកសា​​ច់​ញ្ញា​តិ​ប​ង​ប្អូ​ន​រ​ប​ស់​ជ​ន​រ​ង​គ្រោះ​ម​ក​ដឹ​ក​តា​ម​ម៉ូ​តូ​យ​ក​ទៅស​ង្គ្រោះតែម្តង។ តាមការឱ្យដឹងពីប្អូនស្រីរបស់ជនរងគ្រោះបានប្រាប់ថា ស្រ្តីម្នា​ក់​ដែល​ជួ​ប​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​​ដោយ​ខ្លួ​ន​ឯ​ង​ខា​ង​លើ​នោះ​មានឈ្មោះ ឃុត ស៊ីថា ភេទស្រី មានអាយុប្រមាណជាង៣០ឆ្នាំ រស់នៅភូមិថ្មី សង្កា​​ត់​សាមគ្គី ក្រុងស្ទឹងត្រែង បានជិះម៉ូតូម៉ា​ក់ត្រីមសង់ សេ១២៥ សេរីឆ្នាំ២០១០ ពណ៌ខ្មៅ អត់ស្លាកលេខ ធ្វើ​ដំ​ណើ​រម្នា​ក់​ឯ​ង​បើ​កចេញពីឃំុកោះស្នែង ដោយសំដៅមកផ្ទះនៅភូមិថ្មីក្នុងសង្កាត់សាមគ្គី ក្រុងសឹងត្រែង​ តែមិនទាន់​បា​ន​ម​ក​ដល់ផ្ទះផង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួន​​ឯ​ងតែ​មិ​ន​ប​ណ្តា​ល​ឲ្យ​ប៉ះនរ​ណា​ម្នា​ក់​ទៀ​ត​ទេ​។​ ​ ប​ច្ចុប្បន្នស្រ្តីម្នាក់ដែលរងគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងខាងលើនោះ ត្រូ​​វបា​ន​ប​ង​ប្អូ​ន​សា​ច់​ញ្ញាតិ​រ​ប​ស់​ខ្លួ​ន​ជួ​យដឹ​ក​យកទៅសង្គ្រោះនឹងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងហើយ …

Read More »