.

បច្ចេកវិទ្យានិងមនុស្សធម៌

អាជ្ញាធរខេត្តក្រចេះ បានឆ្លើយតបនឹងបញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់បានទាន់ពេលវេលា នៅក្នុងស្រុកព្រែកប្រសព្។

ខេត្តក្រចេះ ដើម្បីឆ្លើយតបទៅនឹងទុក្ខលំបាក និងបញ្ហាប្រឈមរបស់បងប្អូប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះនឹងទឹកជំនន់ នៅថ្ងៃទី ១១ សីហា ២០១៨ អាជ្ញាធរខេត្ត ដឹកនាំដោយអភិបាលខេត្តឯកឧត្តម វ៉ា ថន រួមអំណោយពីអង្គការ សាម៉ារីតាន់ភឺស រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរអភិវឌ្ឍន៏ជនបទ បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៦៩ គ្រួសារ ដែលរស់នៅក្នុងឃុំទាំង ៧ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជួបប្រទះនូវបញ្ហាទឹកជំនន់។ ក្នុងរបាយការណ៏ របស់អភិបាលស្រុកព្រែកប្រសព្វ លោក សេក ប៊ុនហេង បានបញ្ជាក់ថា៖ ស្រុកព្រែកប្រសព្វបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ គិតពីថ្ងៃទី១៩ ខែកក្ដដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨មានដូចជា ទី១ វិស័យកសិកម្ម ខូចខាតសន្ទូងវស្សា ចំនួន ៣១៧ហ.ត ស្រូវពង្រោះ ចំនួន ២៣១ហ.ត និងដំណាំរួមផ្សំ ចំនួន ៣៧៣ហ.ត ទី២ វិស័យហេដ្ឋារចនាសម្ពន្ធ័ …

Read More »

រួមគ្នាលើការងារមនុស្សធម៌

————————- ខេត្តមណ្ឌលគីរី : នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៨ លោក ម៉ា ម៉េងធី អគ្គនាយកការផ្សាយ ទូរទស្សន៍ព្រហ្មខ័នអនឡាញ ព្រមទាំងសមាជិក ក្រុមការងារព័ត៌មាន និងមានការអញ្ជើញចូលរួមពីលោក អនុសេនីយ៍ឯក ឈាវ ម៉េះ មេប៉ុស្តិ៍រដ្ឋបាល អរបួនលើ ឃុំអូរបួនលើ ស្រុក កោះញ៉ែក ខេត្ត មណ្ឌលគិរី បាននាំយកថវិកា ២០ ដុល្លារ និងគ្រឿងបរិភោគ មានមី២កេះ ត្រីខកំប៉ុង ២យួរ ទឹកសុទ្ធ ២យួរ យកទៅជូន លោកពូម្នាក់ ដែលជាជនពិការដៃទាំងសងខាង ឈ្មោះ ផុន ញ៉ …

Read More »

សមាគមយុវជននិងការតបស្នងដឹកនាំដោយ ឯកឧត្តម ថន ប៊ុនធី នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២០គ្រួសារនៅក្នុងខេត្តក្រចេះ

(ក្រចេះ) នៅព្រឹកថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ ឯកឧត្តម ថន ប៊ុនធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជន និងការតបស្នងបានដឹកនាំសមាជិក របស់សមាគម ចុះចែកអំណោយដល់ពលរដ្ឋជួបគ្រោះមហន្តរាយដោយសារទឹកជំនន់លិចលង់ខ្លាំងជាងគេចំនួន២០គ្រួសារនៅ ក្រុងក្រចេះ ដោយមានការចូលរួមពីលោក ម៉ែន វណ្ណា អភិបាលរងក្រុងក្រចេះនិងអាជ្ញារធម៌ឃុំ សង្កាត់ជាច្រើននាក់ទៀតផង នៅសាលា ក្រុងក្រចេះនោះ។ លោក ឡាច សុវង្ស ប្រធានសមាគម បានឲ្យដឹងថា អំណោយទាំងនោះក្នុង១គ្រួសារទទួលបានអង្ករហាសិប(៥០)គីឡូ ទឹកត្រី១យូ មី២កេស ទឹកស៊ីអ៊ីវ ១យួ ត្រីខ១យួរ បីចេង ១កញ្ចប់ស្កសរមួយគីឡូ ចានស្រាក់១សម្រ៉ាប់ និងថវិការចំនួន១០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយឧបត្ថមដល់អ្នកជំងឺចំនួនមួយនាក់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះចំនួន៣0ម៉ឺនរៀលដែលគាត់មានជំងឺដាច់សសៃ ឈាម អញ្ចាញធ្មេញ ហូរឈាមរហូត ហើយមានជីវភាពក្ររលំបាកខ្លាំង។ លោកបន្ដរទៀតថា អំណោយទាំងនោះបានមកពីសប្បុរសធម៍មួយចំនួនរួមមាន ព្រះតេជគុណ ធឹង ចិន្ត្រា ព្រះចៅអធិការវត្តបច្ឆា ឧត្ថម្ភមី២០កេស ចានស្រាក់២០ និងថវិការចំនួន២០ម៉ឺនរៀល លោក …

Read More »

អំណោយបន្តិចបន្តួចក្រោមការយកចិត្តទុកដាក់របស់មេបញ្ជាការអាវុធហត្ថខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងចំនួន២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងព្រមទាំងមានជំងឺធ្ងន់ធ្ងរ២គ្រួសារដែលកំពុងសម្រាកព្យាបាលនៅបង្អែកខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃ ទី០៨ ខែសីហា ឆ្នាំ២០១៨មេបញ្ចាការកងរាជអាវុធហត្ថខេត្តបាននាំយកអំណោយបន្តិចបន្តួចជារបស់លោកផ្ទាល់បានទៅជូនគ្រាដែលពលរដ្ឋទាំងពីរគ្រួសារនោះកំពុងមានទុុកត្រូវការជំនួយសប្បុរសធម៍។ លោកអៀងវ់ាន់ឌីមេបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានអោយដឹងថានៅក្នុងការយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារខាងលើគឺបន្ទាប់ពីលោកទទួលបានដំណឹងភ្លាមថាគ្រួសារទាំងពីរកំពុងសម្រាកព្យាបាលហើយគ្មានលទ្ធភាពព្យាបាលបន្តនិងបានសុំពេទ្យទៅសម្រាកនៅផ្ទះវិញ។ដូច្នេះលោកមេបញ្ចាការក៏បានពាំនាំយកអំណោយបន្តិចបន្តួចរបស់លោកផ្ទាល់ទៅចែកជូនភ្លាមៗ។ លោកមេបញ្ចាការបន្តថាអ្នកជំងឺដែលត្រូវផ្តល់ជូននូវអំណោយខាងលើនោះគឺមកពីស្រុកសៀមប៉ាងដែលអ្នកជំងឺម្នាក់មានជំងឺគ្រុនចាញ់ស្លេកស្លាំងធ្ងន់ធ្ងរនិងស្តី្រម្នាក់ទៀតមានទម្ងន់ ០៤ខែត្រូវការឈាមបញ្ចូលបន្ទាន់ ។ជាមួយគ្នានេះផងដែរអ្នកជំងឺទាំង២នាក់ដែលកំពុងសម្រាកព្យាបាលនោះខាងសហភាពសហ ព័ន្ធយុវជនកម្ពុជាដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានីក៏បាននឹងកំពុងយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនរហូតដល់ជាសះស្បើយ។ គួរបញ្ចាក់ផងដែរថាអំណោយដែលចែនជូនពលរដ្ឋក្រីក្រីនោះក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី០១កេះ ទឹកក្រូច០១កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។ ដោយ ណូរិន

Read More »

ទប់​ទឹក​ភ្នែក​មិន​បាន​ពេល​ជួប​ជុំ​ បង-ប្អូន​ មីង​ ក្មួយ​ ក្រោយ​បែក​គ្នា​ ៤៤ឆ្នាំ​ ដោយ​សារ​សង្គ្រាម

សៀមរាប៖ ក្តីសង្ឃឹមនៃការទន្ទឹងរង់ចាំអស់រយៈពេល ៤៤ឆ្នាំ​ បានក្លាយជាការពិតហើយ​ ដែលនេះជាករណី​ជួបជុំគ្រួសារឡើងវិញក្រោយ​ការនិរាសព្រាត់ប្រាស​ដោយសារសង្គ្រាម​ស៊ីវិល​ពីអតីត​កាល​ ក្នុងវ័យ​ ១៣ឆ្នាំ​ និងបងប្រុសដែលមានអាយុ​ ៣២ឆ្នាំ​ ក្នុងឆ្នាំ១៩៧៣។ ដោយមានការជួយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន នៅថ្ងៃ​ទី​ ១២​ ខែតុលា​ ឆ្នាំ២០១៧​ នេះ​ លោកស្រី​ វង​ ហ៊ាង​ អាយុ​ ៥៧ឆ្នាំ​ រស់នៅ​ភូមិច្រោក​ ឃុំផ្អាវ​ ស្រុកត្រពាំងប្រាសាទ​ ខេត្តឧត្តរមានជ័យ​​ បានជួបជុំជាមួយបងប្រុសបង្កើតឈ្មោះ​ វង​ ណាប់​ អាយុ​ ៧៦ឆ្នាំ​ បងថ្លៃស្រី​ពីរនាក់ និងក្មួយស្រី​ម្នាក់ ដែល​កំពុងរស់នៅភូមិកាទូ​ ឃុំដានរុន​ ស្រុកសូត្រនិគម​ ខេត្តសៀមរាប។ ការព្រាត់ប្រាសគ្នាអស់រយៈពេលជាច្រើនឆ្នាំដោយមិនដឹងដំណឹងថានៅទីណា​ ស្លាប់ឬរស់​ និងក្តីសង្ឃឹមថារកឃើញមានតិចតួចបំផុត​ ហើយស្រាប់តែបានជួបគ្នាវិញក្នុងជីវិតវ័យចុងក្រោយ​ បានធ្វើឱ្យសាច់ញាតិជាទីស្រឡាញ់​របស់បង​ ប្អូន​ មីង​ ក្មួយ​ …

Read More »

ជនពិការ​ភ្នែក​ទាំង​សង​ខាង​បាន​ទទួល​អំណោយ​មនុស្ស​ធម៌ ពី​សាខា​កាក​បាទ​ក្រហម​កម្ពុជា ខេត្ត​សៀម​រាប

ខេត្តសៀមរាប៖នៅព្រឹកទី ២៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈ កម្មាធិការសាខាកាកបាទកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ ជូនដល់លោក ឃឹម នភាល័យ អាយុ ៣៩ឆ្នាំ ពិការភ្នែកទាំងសងខាង (ដោយសារជំងឺកញ្ជ្រឹលតាំងពីអាយុ៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម) បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប មានមុខរបរជាអ្នកចម្រៀងតាមហាង នៅក្នុងក្រុងសៀមរាប ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃចិញ្ចឹមជីវិត ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ គួយ ណាលីន ឃឹម ប៊ុនសុង បានពាំនាំនូវការសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ …

Read More »

អំណោយ​មនុស្ស​ធម៌​របស់​សម្តេច​តេជោ និង​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ត្រូវ​បាន​ផ្តល់​ជូន ស្ត្រី​មាន​ជំងឺ​វិកល​ច​រិក​នៅ​ខេត្ត​តាកែវ

តាកែវ ៖ ដោយមើលឃើញពីស្ថានភាពជីវភាពគ្រួសារ ដែលរស់នៅជួបការលំបាកយ៉ាងខ្លាំង ជាពិសេសមានជំងឺបានក្លាយទៅជាវិកលចរិកផងនោះ ក្រុមការងារសប្បុរសធម៌ បាននាំយកនូវ អំណោយសង្គ្រោះរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ស្ត្រីមានឈ្មោះ ប៉ាង សារីម អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ សូមជំរាបថា ស្ត្រីមានឈ្មោះ ប៉ាង សារីម អាយុ២៣ឆ្នាំ មានបងប្អូនប្រុសចំនួន៤នាក់ និងម្តាយឈ្មោះ មុយ អូន អាយុ៥៩ឆ្នាំ ជាស្ត្រីមេម៉ាយ កាលពីអាយុ១៧ឆ្នាំ គាត់បានទៅ​ធ្វេីការ​ជា​កម្មករ​រោងចក្រ និងស៊ីឈ្នួលលាងចាននៅភ្នំពេញ តែបានរអិលជេីងដួលបោកក្បាលក្លាយជនវិកលចរិក ត្រូវបានម្តាយយកមករស់នៅស្រុកកំណេីត ស្រុកបាទី ខេត្តតាកែវវិញ។ ស្ត្រីវិកលនេះតែងដេីរពេញភូមិ និងត្រូវបានជនខិលខូចចាប់រំលោភរហូតមានផ្ទៃពោះកូនស្រី១នាក់ ហេីយក្រោយពីសម្រាលកូននោះត្រូវបានអ្នកភូមិអាណិត អាសូរ ជួយយកទៅចិញ្ចឹម បច្ចុប្បន្ន​គេមា​នអាយុ២ឆ្នាំហេីយ។ បន្តមកគាត់ក៏ត្រូវបានគេចាប់រំលោភជាថ្មីទៀតរហូតបានកូនប្រុស១នាក់អាយុទេីប៦ថ្ងៃប៉ុណ្ណោះ កូនទាំង២មិនដឹងមុខឪពុកមួយណាទេ។ ដោយឡែក​បង​ប្អូន …

Read More »

អាណិត​ហួស​ថ្លែង ក្មេង​ប្រុស​កើត​មហា​រី​ក​ភ្នែក​ស្រែក​ដង្ហោយ​រក​ជំនួយ​ព្យាបាល

សូមបងប្អូនមិត្តភក្តិអង្គការសមាគម សប្បុរសធម៌ក្នុងនឹងក្រៅប្រទេសនៅក្នុង Facebook ទាំងអស់កំអូសរំលងអី សូមជួយរំលែកទុក្ខជាមួយក្រុមគ្រូសារឈ្មោះម៉ាត់ ស៊េនអាយុ30ឆ្នាំនឹងប្រពន្ធ័​ឈ្មោះ​ម៉ាន់សំរ៉ស់អាយុ28ឆ្នាំរស់នៅភូមិជយ័សុខសាន្ដ ឃុំត្រពាំងព្រីងស្រុកតំបែរខេត្តត្បូងឃ្មុំ។ គ្រូសារនេះមានទុកជាទម្ងុន់ ដោយសាកូនប្រុសជាទីស្រឡាញ់ឈ្មោះស៊េនរ៉ាវី អាយុ់5ឆ្នាំមានជម្ងឺមហារីកភ្នែកទាំងសង្ខាងដោយព្យាបាលមិនទាន់ជា គ្មានលទ្ធភាព​និង​គ្មានថវិកា​នឹងព្យាបាល​បន្ត​ទៅទៀ​ត​ពេលនេះក្រុមគ្រូសារគាត់ស្វែងរកសប្បុរសជនក្នុងនឹងក្រៅប្រទេសជួយរំលែកទុក្ខក្រុមគ្រូសារគាត់តាមរយះការជួយថវិកាឬសម្ភរៈដើម្បីយកទៅព្យាបាលបន្តទៀត ៕ សូមទំនាក់ទំនងលេខ៖ 0312985777 / 0885730232

Read More »

GANZBERGនឹងរៀប​ចំ​ព្រឹត្តិ​ការណ៍​ប្រគំ​តន្រ្តី​ផ្សង​ព្រេង​លើក​ដំបូង នៅ​រមណីយ​ដ្ឋាន​ឋាន​សួគ៌​បូក​គោ រៃ​អង្គាស​ថវិកា​ជូន​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា

ក្រុមហ៊ុនសា្របៀរ នឹងរៀបចំកម្មវិធី GANZBERG Adventure Music Festival ជាព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុសរធម៌ ដ៏បំផុតដើម្បីបរិច្ចាកថវិកា ទាំងអស់ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដែលនឹងប្រព្រឹត្តធ្វើនៅរមណីយដ្ឋាន​ ឋានសួហគ៌បូកគោ ខេត្តកំពត នៅថ្ងៃទី២៨ តុលា ឆ្នាំ២០១៧ ខាងមុខនេះ។  ព្រឹត្តិការណ៍នេះនឹងពាំនាំការសម្តែងចំរុះ និងសម្បូរបែបរបស់សិល្បៈករខ្មែរ និងអន្តរជាតិជាង៣០នាក់ សិល្បៈករមកពីផលិតកម្មរស្មីហង្សមាស មានដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា G-Devith រ៉េត ស៊ូហ្សាណា និង Step សិល្បៈករមកពីផលិតកម្មសាន់ដេ លោកខាន់ ជេមន៍ សិល្បៈករ Original Song ក្រុម Small World Small Band ក្រុម Mustache និងលោក P-Sand ក្រុមបាល់ទាត់ក្រសួងការពារ ជាតិ និងដឹកដៃគ្នាចូលរួម សម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រី ពីលើកំពូលភ្នំបូកគោនេះ។ …

Read More »

បុរស​ទុរគត​​ដង្ហោយ​​រក​​ជំនួយ​​ខ​ណៈ​​​​ជំងឺ​​ដុះ​​សាច់​​បំពង់ក​​​​ដល់​​ដំណាក់​​កាល​​ចុង​​ក្រោយ

បុរសទូរគតម្នាក់ឈ្មោះ លី ឡី ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅឃុំសំរោង​ ស្រុក​ត្រាំ​កក់ ខេត្តតាកែវ កំពុងសំពះអង្វរបងប្អូនជនរួមជាតិ​ ដើម្បីសង្គ្រោះជីវិតរបស់ខ្លួន ព្រោះជំងឺដុះ​សាច់បំពង់ក ឈានមកដល់ដំណាក់កាលចុងក្រោយហើយ ដោយរូបលោកមិនមានលទ្ធភាព​ក្នុងការ​ព្យាបាល​នៅឯប្រទេសវៀតណាម។ លោក លី ឡី រៀបរាប់ទាំងទឹកភ្នែកថា រូបលោកមកជួយផ្ទះគេនៅភ្នំពេញជាមួយប្រពន្ធ និងកូន​តូចអាយុ​៣ឆ្នាំម្នាក់ រីឯឱពុកម្តាយជរានៅឯស្រុក​។ រាល់ថ្ងៃរូបលោកមិនអាច​បំពេញកា​រងារ​អ្វីបានទេ ព្រោះជំងឺធ្វើទុកជាប្រចាំ រីឯប្រពន្ធ​ធ្វើ​កា​រ​ងា​រ​រោ​ង​ច​ក្របា​ន​ប្រា​ក់​ខែ​ប​ន្តិច​ប​ន្តួ​ច​គ្រា​ន់​នឹង​ប​ង់​ថ្លៃបន្ទប់ និងទិញថ្នាំពេទ្យ​មិន​គ្រាន់​ផង ដោយខ្វះថវិកាទិញថ្នាំ ទើបបា​ន​ខា​ង​សា​ស​នា​យេ​ស៊ូផ្ត​ល់​ថ​វិ​កាបន្តិចបន្តួចដើម្បីទិញថ្នាំ​បន្តជីវិតមកដល់សព្វថ្ងៃ។ លោកបន្តថា សព្វថ្ងៃសូម្បីតែទឹកមួយដំណក់ក៏មិនអាចលេបបានដែរ ព្រោះដុំសាច់ដុះជិតបំពង់ក​អស់​ទៅហើយ រាល់អាហារ និងទឹកត្រូវកិនឲ្យម៉ត់បាញ់បញ្ចូលតាមបំពង់ដែលពេទ្យវះដាក់ឲ្យ​ប៉ុណ្ណោះ។ គ្រូពេទ្យនៅមន្ទីរពេទ្យនៅកាល់ម៉ែត្រអះអាងថាគាត់មានជំងឺមហារីក តែ​ក្រោ​យ​ពី​ពេ​ទ្យ​វៀ​តណាមពិនិត្យរួច បញ្ជាក់ថាជាជំងឺដុះសាច់បំពង់ក អាចវះកាត់ព្យាបាលបាន តែលោក​មិ​ន​មា​ន​ថ​វិ​កា​ព្យា​បាល ទើបទុកដល់ដំណាក់កាលចុងក្រោយបែបនេះ។ លោកពិតជាមិនចង់លាចាក​ប្រពន្ធ និងកូនតូចនោះទេ លោកចង់រស់រានមានជីវិតដូចគេដូចឯង តែសូម្បីតែថវិកាព្យាបាលក៏លោក​មិនមានលទ្ធភាពដែរ ហេតុដូច្នេះហើយ លោកលើកដៃសំពះ​អង្វរ​ទាំងទឹកភ្នែកចំពោះសប្បុរសជន មេត្តាជួយគាត់ផង។ ប្រសិនបើសប្បុរសជនមានបំណងចង់ជួប​បុរសទូរគត លី ឡី ផ្ទាល់ ឬចង់ផ្តល់ថវិកាសម្រាប់ឲ្យ​លោកវះកាត់សូមទំនាក់ទំនងលេខទូរស័ព្ទ ០១៦ …

Read More »