អ្នកនាង ចោម ច័ន្ទ Choum Choumchann Chann ដែលជាបងស្រីរបស់តារាសម្តែងស៊ិចស៊ី Denny Kwan មានកូនស្រីដ៏ស្រស់ស្អាត និងមានប្រជាប្រិយម្នាក់ដែលគ្រប់គ្នាស្គាល់ថាឈ្មោះ នាងល្អហួស ហើយអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានដាក់រហ័សនាមក្រៅថាជា Yaya ទី២ ទៀតផង។ អ្នកនាង ចោម ច័ន្ទ បានបង្ហោះសារមួយ ជាមួយនឹងលុយយ៉ាងច្រើនកាន់ពេញដៃហើយសរសេររៀបរាប់ថា៖ ព្រោះតែលុយនេះហេីយ ស្ទេីរតែរកពេលគេងមិនបាន 😪😉ត្រៀមកាដូទុកឆ្លងឆ្នាំ😌យកចិញ្ជៀនទៅដូម៉ូតថែមលុយ ចង់បានតែត្រឹម៣ការ៉ាត់ត់មកគឺសាកសមហេីយ សំរាប់ខ្ញុំ 💵💸💰💰💎💎💎
Read More »មកមើលសម្រស់បវរកញ្ញាវៀតណាមបន្តិចមើល
Barca ឲ្យប្រាក់លើកទឹកចិត្តប៉ុន្មាន បើ Messi ព្រមចុះកុងត្រា?
យោងតាម Dailymail បានឲ្យដឹងថា Barcelona គ្រោងម្ដងទឹកប្រាក់លើកទឹកចិត្ត១០០លានដុល្លារដល់ Messi ដើម្បីឲ្យគេពង្រីកកុងត្រាជាមួយក្លឹប។ បន្ថែមលើប្រាក់លើកទឹកចិត្តនេះ ប្រសិនកីឡាករវ័យ៣០ឆ្នាំយល់ព្រមបន្តនៅអេស្ប៉ាញ ក្នុងកុងត្រាថ្មីគេនឹងបានប្រាក់បៀវត្សរ៍៦៥ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។ ប្រភពដដែលបន្តថា ១០០លានដុល្លារនេះ គឺជាកំណត់ត្រាប្រាក់លើកទឹកចិត្តច្រើនជាងគេក្នុងបាល់ទាត់។ ការហ៊ានចំណាយបែបនេះ ដោយសារក្រុមនៅតំបន់ Catalan មួយនេះចង់រក្សាកំពូលកីឡាករអាហ្សង់ទីនខាងលើ ក្រោយមានពាក្យចចាមអារ៉ាម Manchester City ចង់ជះលុយដ៏មហាសាលផ្ទេររូបគេ។
Read More »តារាបាល់ទាត់៤រូប និមិត្តរូបរបស់ Neymar កាលពីនៅក្មេង
១. Evair Aparecido Paulino៖ ខ្សែប្រយុទ្ធកណ្ដាលប្រេស៊ីលរូបនេះ បានស៊ុតចូលរហូតដល់ទៅ ១២៥គ្រាប់ឲ្យក្លឹបប្រេស៊ីល Palmeiras (ក្លឹបដែល Neymar គាំទ្រកាលពីនៅក្មេង)។ ២.Marcos Roberto Silveira Reis៖ ដូច Evair ដែរ អ្នកចាំទីប្រេស៊ីលរូបនេះ ក៏ជាកីឡាករលេងឲ្យក្លឹប Palmeiras ដែរ។ អ្នកចាំទីរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងអំឡុង World Cup ឆ្នាំ ២០០២ រហូតជួយឲ្យប្រេស៊ីលឈ្នះពាន World Cupលើកទី ៥ របស់ខ្លួននៅពេលនោះ។ ៣.Alexsandro de Souza៖ ជាកីឡាករប្រេស៊ីលមួយទៀត ដែលNeymar យកធ្វើជានិមិត្តរូប។ ខ្សែបម្រើប្រយុទ្ធរូបនេះក៏ធ្លាប់បានលេងក្នុងក្លឹប Palmeiras ផងដែរ តែបានបង្ហាញទម្រង់លេងល្អរបស់ខ្លួននៅពេលលេងឲ្យក្លឹបទួរគី Fenerbahce ដោយកីឡាកររូបនេះស៊ុតចូលបាន ១៧១ គ្រាប់ បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ១៣៦គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤១ប្រកួតឲ្យក្លឹប។ …
Read More »Miss Global កម្ពុជាប្រចាំឆ្នាំ២០១៧នេះជានរណា?
កញ្ញា យស ប៉ូលីណា (Paulina Yos) នឹងតំណាងកម្ពុជាដើម្បីចូលរួមប្រកួតកម្មវិធីបវរកញ្ញាពិភពលោក ឬ Miss Global International 2017 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។ ប៉ូលីណា មានវ័យ២៥ឆ្នាំ នាងមានឈាមជ័រខ្មែរ-អាមេរិក ដោយសព្វថ្ងៃរស់នៅក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។
Read More »សុវត្ថិឌី ធារិកា ធ្វើយ៉ាងណាទើបឡើងគីឡូ?
សុវត្ថិឌី ធារិកា បានប្រាប់ថា ពេលនេះខ្លួនមិនទាន់ហ៊ានថ្លឹងទម្ងន់ទេ ព្រោះធ្លាប់ឡើងលើជញ្ជីងលើកមុននាងមានទម្ងន់ត្រឹមតែ ៣៩ គីឡូក្រាមតែប៉ុណ្ណោះ គឺជាគីឡូមួយដែលខ្លួនមិនពេញចិត្តទាល់តែសោះ ព្រោះគិតថារាងរៅនៅស្វែលខ្លាំងពេក។ ដូច្នេះក្នុងមួយថ្ងៃយ៉ាងហោចណាស់នាងត្រូវទទួលទានបាយ៣ ដង និងចំណីចំណុកខាងក្រៅបន្ថែមទៀត។ អតីតបេក្ខនារី Cambodian Idol រដូវកាលទី១រូបនេះបានរៀបរាប់ថា៖“ ខ្ញុំចង់បានគីឡូ ៤៥ បង ព្រោះខ្ញុំគិតថាប៉ុណ្ណឹងសមល្មម មិនធាត់មិនស្គម សមជាមួយកម្ពស់ខ្ញុំ ១ ម៉ែត្រ ៦៤ សង់ទីម៉ែត្រ ដូច្នេះហើយទើបខ្ញុំខំប្រឹងញាំបាយ និងអាហារខាងក្រៅឲ្យបានច្រើន”។ ទោះបីជាក្នុងពេលនេះនាងតូច សុវត្ថិឌី ធារិកា មិនទាន់បានរាងសមតាមប្រាថ្នាក្ដី តែថ្ងៃណាមួយនាងជឿជាក់ថានឹងទទួលបានលទ្ធផលជាក់ជាពុំខាន់ ព្រោះគ្រប់បុគ្គលដែលលះបង់តស៊ូ រមែងទទួលបានភាពជោគជ័យជានិច្ច៕
Read More »