.

សន្តិសុខសង្គម

​ពលរដ្ឋ​ដើររ​កផ្សឹត​ប្រទះ​ឃើញ​លលាដ៍ក្បាល និង​ផ្នែក​ខ្លះ​នៃ​គ្រោងឆ្អឹង​មនុស្ស

​ចេញផ្សាយ​ថ្ងៃ ២១.០៥.២០១៩ combodia TV online ​មណ្ឌលគិរី​៖ កាលពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​ឆ្នាំ​២០១៩ គ្រោងឆ្អឹង​មនុស្ស រួម​ទាំង​លលាដ៍ក្បាល​ត្រូវបាន​អ្នក​ដក​ផ្សិត​ក្នុងព្រៃ​ប្រទះ​ឃើញ​ដោយ​គេ​បាន​ដាក់​ការសង្ស័យ​ថា​ជា​សព​ដែល​បាន​ស្លាប់​កាលពី​អំឡុង​មុន​ចូល​ឆ្នាំ​ចិន​។ ប្រទះ​ឃើញ​គ្រោងឆ្អឹង​មនុស្ស​នេះ​នៅ​ចម្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ប្រហែល​១.៥០០​ម៉ែត្រ​(​ចំណុច​ការ​ប៉ាយ​)​ស្ថិតក្នុង​ភូមិ​ពូ​ទុង ឃុំ​ចុង​ខ្លះ ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​។​ ​ក្រោយពី​ទទួល​ដំណឹង​ពី​ឈ្មោះ​យល់​នឿន ជា​អ្នក​ដក​ផ្សិត​អំពី​ការប្រទះឃើញ​លលាដ៍​និង​ឆ្អឹង​មនុស្ស​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុង​ផ្លាស់​បាន​រាយការណ៍​ទៅ​លោក​អធិការ​ដើម្បី​សុំ​កម្លាំង​ជំនាញ​ជួយ​ចុះ​ស្រាវជ្រាវ​និង​ត្រួតពិនិត្យ​។​ ​ក្រោយ​ពី​កម្លាំង​ជំនាញ​បាន​មកដល់​កន្លែងកើតហេតុ​នោះ​ភ្លាម បាន​ត្រួតពិនិត្យ​ជុំវិញ​កន្លែង​ប្រទះឃើញ​លលាដ៍ក្បាល​ខ្មោច​បាន​រុករក​ឃើញ​បន្ថែម​ដូចជាៈ​ -​ខោ​ជើងវែង​ពណ៌​ប្រផេះ​១-​ខោ​លី​អូរ​ហែក​១-​ឆ្អឹង​កំភួនដៃ​១​គូ​-​ឆ្អឹង​ដើមដៃ​១-​ឆ្អឹង​ស្លាបប្រចៀវ​១-​ឆ្អឹង​ស្មងជើង​១​គូ​-​ឆ្អឹង​ភ្លៅ​១​គូ​។​ ​ក្នុងករណី​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​នោះ បាន​ប្រាប់ថា ធ្លាប់​ឃើញ​មនុស្ស​ម្នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​)​មាន​សតិ​មិន​គ្រប់គ្រាន់ ចេះ​តែ​ភ័យខ្លាច​ពី​នេះ​ពី​នោះ​។​ក្រោយមក​ក៏​បាត់​ខ្លួន​នៅ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​មុន​ចូលឆ្នាំ​ចិន​។ ​ប្រភព​ដដែល​បាន​បន្តថា នៅក្រោយ​ចូលឆ្នាំ​ចិន​រួច​ក៏​មាន​មនុស្ស​៦​នាក់​ស្រី​២​នាក់​។​ក្នុង​៦​នាក់​នោះ​បាន​មក​សួរ​ប្រជាជន​ចំណុច​ខាងលើ​ថា​មាន​បងប្អូន​ណា​ឃើញ​ប្ដី​និង​ឪពុក​ខ្ញុំ​ទេ ព្រោះ​គាត់​មក​ដើរ​ធ្វើ​ព្រូឡាន​គាត់​បាត់​ខ្លួន​យូរហើយ មិនឃើញ​ទៅផ្ទះ​វិញ​ទេ​។​ ​ពេលនោះ​មាន​មនុស្ស​ស្រី​ម្នាក់​បាន​រក​គ្រូ​មើល​សន្លឹក​បៀ​ដើម្បី​ទាយ​រក​ប្ដី​គាត់​។​គ្រូ​ទាយ​ថា​ប្ដី​បងស្រី​ឯង​ធ្លាក់​ដល់​លេខ​0​ហើយ​រក​មិនឃើញ​ទេ ។ បន្ទាប់មក​ក្រុមគ្រួសារ​នោះ​បាន​នៅ​ដេក​ក្នុង​ព្រៃ​ចំនួន​២​ថ្ងៃ​ដើម្បី​រក​ប្ដី​តែ​នៅ​រក​មិនឃើញ​ក៏​ត្រឡប់​ទៅផ្ទះ​វិញ​បាត់​ទៅ ។​ ​លោក​ឡេវ វិបុល នាយ​ប៉ុស្តិ៍​ឃុំ​ចុង​ផ្លាស់​បានបញ្ជាក់​ថា នគរបាល​ជំនាញ​សន្និដ្ឋានបានថា​៖ គ្រោងឆ្អឹង​ដែល ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​នោះ ពិតជា​គ្រោងឆ្អឹង​មនុស្ស​មិន​គ្រប់​សតិ​ដែល​ប្រជាពលរដ្ឋ បាន​ធ្លាប់​ឃើញ​មុន​ចូល​ឆ្នាំ​ចិន​ពី​៤​ទៅ​៥​ថ្ងៃ​នោះ​ពិតប្រាកដ​មែន​។​ ​ដូចនេះ​សព​នោះ​អាច​ស្លាប់​បណ្តាល​មក​ពី​ដើរ​វង្វេង​ក្នុងព្រៃ​ដាច់​អាហារ បណ្តាល​ឱ្យ​ខ្យល់គរ​ស្លាប់​។ ដោយ​ពុំ​មែន​ជា​ករណី​សម្លាប់​ឬ​អ្វី​ផ្សេង​នោះឡើយ ។ បច្ចុប្បន្ន​គ្រោងឆ្អឹង​ដែល​បាន​រកឃើញ​ទាំងនោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ​  

Read More »

​ករណី​ឃាតកម្ម​ត្រូវ​វែកមុខ​ឃើញ​ហើយ​

ចេញផ្សាយ​លេខ​ពិសេស ១២.០៥.២០១៩ combodia TV online ​មណ្ឌលគិរី​៖ លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី​បានអោយដឹងថា សមត្ថកិច្ច​បាន​ប្រើ​រយៈពេល​២០​ថ្ងៃ​គត់ ក្នុងការ​បំបែកសំណុំរឿង​ឃាតកម្ម​ដែល​បាន​កើតឡើង​អំឡុងពេល​ចូល​ឆ្នាំ​ខ្មែរ​នៅ​ស្រុក​កែវ​សីមា ហើយ​ព្រឹក​ថ្ងៃទី​១២ ខែ​ឧសភា​ឆ្នាំ​២០១៩​នេះ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគ​បាល​នាំខ្លួន​ទៅ​ធ្វើ​ត្រាប់​ឡើងវិញ នៅ​កន្លែងកើតហេតុ ស្ថិត​នៅក្មូម ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ។​ ​លោកស្នងការ​បាន​បន្ត​ទៀតថា ភ្លាមៗ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មិន​ទាន់​ឃាត់​ជនសង្ស័យ​នោះ គ្រាន់តែ​កំណត់​មុខសញ្ញា​ជាក់លាក់ ។ បន្ទាប់​មក​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣ នាក់​ពីរ​បទ​លាក់ទុក​អាវុធ​ខុសច្បាប់​។ ក្រោយពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ទើប​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​ខ្មាន់កាំភ្លើង​តែម្ដង ។​ ​ខ្មាន់កាំភ្លើង​ដែល​ធ្វើការ​បាញ់ប្រហា​លើ​ជនរងគ្រោះ មានឈ្មោះ ណន ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ព្នង មាន​ទីលំនៅ​ភូមិ​ក្មូម ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ក្រោយ​ពេល​សមត្ថកិច្ច​សួរចម្លើយ ជនសង្ស័យ​បាន​សារភាព​ទាំងអស់ មូលហេតុ​ដែល​ជនសង្ស័យ​ឈាន​ដល់​ការបាញ់ប្រហា​លើ​ជនរងគ្រោះ ដោយសារ​រឿង​ទំនាស់​ព្រំដី និង បាន​ចោទ​ជនរងគ្រោះ​ថា ចេះ​អំពើរ​អាប​ធ្មប់​។​ ​គួរ​រំលឹក​ដែរ​ថា ករណី​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៨៖៥១​នាទី​យប់ …

Read More »

ចាប់ខ្លួន​ជនជាតិ​ថៃ​និង​ថ្នាំ​ញៀន​ជាង​មួយ​គីឡូក្រាម​នៅ​ក្រុង​ប៉ោយប៉ែ​ត្រ​

(​បន្ទាយមានជ័យ​)៖ ន​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​២​នាក់ ដែល​បើក​ហាង​លក់ទំនិញ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច និង​លួច​បន្លំ​បង្កប់​លក់​គ្រឿងញៀន រួម​ជាមួយ​ថ្នាំញៀន​ចំនួន​៧​ប្រភេទ សរុប​ជាង​១​គីឡូក្រាម ស្ថិត​នៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​ ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន រហូត​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លើ​វិធានការ​បង្ការ និង​ទប់ស្កាត់​គ្រឿងញៀន​។​ ​កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ឆ្លង​ឆ្នាំ ឈានចូល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផាប្ញ​ទ្ធិ ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​។​ ​ជនជាតិ​ថៃ​បាន​បើក​ហាង​លក់ទំនិញ និង​បង្ក​ប់លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ក៏​បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ឆ្មក់​ចូល​បង្ក្រាប បាន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ នៅក្នុង​ហាង​យី​ហា​២៩​បាត ដែល​កំពុង​ធ្វើ​សកម្មភាព លក់​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​តែម្តង​។​ ​រក​ឃើញ​ដក​ហូត​បាន​គ្រឿងញៀន​៧​ប្រភេទ​រួមមាន​ទី​១៖ ប្រភេទ​ម្សៅ ក្រាម​ស​ថ្លា​ចំនួន​១​ថង់ …

Read More »

រថយន្តហ្វត​,​ប្រលះ​ម៉ូតូ​២​គ្រឿង​!​បណ្ដាល​ឲ្យ​នាយក​សាលា​បឋមសិក្សា ទួល​ព្រះ​ធាតុ របួសធ្ងន់​

ចេញផ្សាយ​: ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ​ខេត្ត​ព្រៃវែង ៖ នាយក​សាលា​បឋមសិក្សា​ទួល​ព្រះ​ធាតុ បាន​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តហ្វត​និង​ម៉ូតូ​ក្នុង​ទិសដៅ​ស្របគ្នា​។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង លើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៧,៤៨ មុខ​វិទ្យាល័យ​ហ៊ុន​សែន​កំពង់​ព​ពិល ស្ថិតនៅ​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ព​ពិល ស្រុក​ពារាំង ខេត្ត​ព្រែ​វៃ​ង កាលពី​វេលា​ម៉ោង​៤,៤០​នាទី​ថ្ងៃ​ទី​២៦,១២,២០១៨​។​ ​ប្រភព​ពី​កន្លែងកើតហេតុ​បានឲ្យ ដើម​រាំង ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក ហ្វ​ត ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL 5449 បើកបរ​ដោយ​ម្ចាស់​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ធ្វើតំណើរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត​។ ​លុះ​មកដល់​កន្លែងកើតហេតុ រថយន្ត​បាន​កៀរ​ម៉ូតូ​១​គ្រឿង ម៉ាក វ៉េវ ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ ភ្នំពេញ 1FC 3525 បើកបរ ដោយ​ម្ចាស់​ឈ្មោះ​.​គ្រូ អុល ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​មាន​មុខរបរ​ជា​នា​យក​,​សាលាបឋមសិក្សា​ទួល​ព្រះ​ធាតុ​, នៅ​ភូមិ​ត្បូង​ដំរី​ឃំ​ុ​កំពង់ចំលង ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្តាល មិនមាន​ពាក់មួក​សុវត្ថិភាព …

Read More »

ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​៣​នាក់ ករណី​បង្រ្កាប​គ្រឿង​ញៀន​នៅ​សង្កាត់​អូរ​ឬស្សី

ខេត្តក្រចេះ៖ មនុស្សប្រុសស្រី​ចំនួន​៣នាក់ រួមនឹ​ង​គ្រឿង​ញៀន​មួយ​ចំនួន​ធំ ត្រូវ​បាន​កម្លាំង​នគរបា​ល​ការិ​យាល័​យ​ប្រឆាំង​គ្រឿង​ញៀន សហការ​ជាមួយ​នគរ​បាល​អធិការ​ក្រុង​ក្រចេះ ក្រោម​ការ​សម្រប​ស​ម្រួល​ពី​ស្ថាប័ន​អយ្យ​ការ​ខេត្ត ចាប់​ឃាត់​ខ្លួន​បាន​កាល​ពី​យប់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៧​នៅ​ក្នុង​លំនៅ​ឋាន​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឬស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។ ជន​សង្ស័យ​ទាំង​បី​នាក់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន មាន​ឈ្មោះ​ ឃុត រិទ្ធ អាយុ​៤៤ឆ្នាំ មុខ​អ្នក​កាសែត​ការ​ពិត និង​ស្រ្តី​ជា​ប្រពន្ឋឈ្មោះ​ លន់ ពី អាយុ​៣៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ និង​ជន​ជាប​ក្ស​ពួក​ម្នាក់​ទៀត​ឈ្មោះ​ង៉ែត​ ពៅ អាយុ​២១​ឆ្នាំ មុខ​រប​រ​មិ​នពិ​ត​ប្រា​កដ​។ ក្រោយ​ការ​ចាប់​ឃាត់​ខ្លួន ជន​សង្ស័យ​ទាំង​បីនា​ក់ ត្រូវ​បា​នន​គ​រ​បា​ល​ចា​ត់​ប​ញ្ជូន​ខ្លួ​ន​ ​រួ​ម​និ​ង​វ​ត្ថុតា​ង​ទៅ​សា​លា​ដំ​បូង​ខេ​ត្ត​នៅ​រ​សៀ​ល​ថ្ងៃ​​ទី១​៥ កញ្ញា ដើម្បី​ប​ន្ត​នី​តិវិ​ធី៕

Read More »