.

ព័ត៌មានជាតិ

សម្ដេចតេជោ ពេលនេះកំពុងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បី ចូលរួមក្នុងកិច្ចខិតខំ

ចេញផ្សាយលេខពិសេស យប់ថ្ងៃទី២៣ មិថុនា ២០១៩ សម្ដេចតេជោ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីចូលរួមក្នុងកិច្ចខិតខំ ប្រឹងប្រែងរុករកនិងសង្រ្គាះជាបន្តជាមួយ បងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់។ ខ្ញុំសុំអំពាវនាវចំពោះសប្បុរសជនមេត្តា ជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ ជិវិតនិងអ្នករបួសក្នុងហេតុការណ៍នេះ។

Read More »

សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងចាត់វិធានការតាមផ្លូវច្បាប់

ចេញផ្សាយលេខពិសេស ថ្ងៃ២៣មិថុនា២០១៩ រាជធានីភ្នំពេញ : សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងចាត់វិធានការជាក់ស្ដែងចំពោះបុគ្គលពាក់ព័ន្ធ ក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ នៅខេត្ដព្រះសីហនុ ។ យោងតាមសាររំលែកទុក ដល់ក្រុមគ្រួសារនិងញាតិមិត្តរបស់បងប្អូនជាជនរងគ្រោះ នៅក្នុងសោកនាដកម្មរលំបាក់អគារនៅព្រះសីហនុ នាថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា” តាមរយៈយន្ដការអន្តរក្រសួង ខ្ញុំនឹងចាត់វិធានការជាក់ស្ដែងចំពោះមុខ ដទៃទៀត ដោយត្រូវបន្តជម្រុញស្រាវជ្រាវ និងស្វែងរកឲ្យឃើញ នូវដើមហេតុ ដែលនាំឲ្យកើត មានសោកនាដកម្ម ដ៏អណោចអធមនេះ ព្រមទាំងចាត់វិធានការ លើបុគ្គលពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់៕ សូមរំលឹកថា មកដល់ពេលនេះ មានមនុស្សស្លាប់ចំនួន១៨នាក់ និងរបួស២៤នាក់ នៅក្នុងឧបទ្ទវហេតុ រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ ៕

Read More »

សម្ដេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីក្រុងបាំងកក ប្រទេសថៃមកកាន់កម្ពុជាវិញហើយ

ចេញផ្សាយលេខពិសេស ថ្ងៃ២៣ មិថុនា ២០១៩ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ ចាកចេញពីទីក្រុងបាងកក​ ប្រទេសថៃ​ មកកាន់កម្ពុជាវិញហេីយ​ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤​ អស់រយៈពេលពីរថ្ងៃរួចមក​ ។ ខ្ញុំនឹងបន្តជំរុញអោយការងារសង្រ្គោះបន្ទាន់ជនរងគ្រោះដោយអាគារបាក់រលំនៅខេត្តព្រះសីហនុអោយបានលឿនបំផុត​ នៅពេលខ្ញុំវិលត្រឡប់មកដល់មាតុប្រទេសវិញ។ អរគុណបងប្អូនជនរូមជាតិដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ។

Read More »

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើរំលែកទុក្ខ

ចេញផ្សាយលេខពិសេស នៅអាទិត្យទី២៣ មិថុនា ២០១៩ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ផ្ញេីសាររំលែកទុក្ខដល់ក្រុមគ្រួសារ​ និងញាតិមិត្តទាំងអស់របស់បងប្អូនជាជនរងគ្រោះ​ នៅក្នុងសោកនាធកម្មរលំបាក់អគារ​ ក្នុងខេត្តព្រះសីហនុ​ កាលពីថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩​ ។

Read More »

ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្រេច

ចេញផ្សាយនៅថ្ងៃទី ២៣មិថុនា២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេច​បញ្ចេ​ញថវិកាជាតិ ដើម្បីចូលរួមមរណទុក្ខ និងជួយសម្រួលដល់ជីវភាពក្រុមគ្រួសារ​នៃជនរង​គ្រោះ​​ដោយឧបទ្វវហេតុបាក់រលំអាគារកម្ពស់៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលជា​មហ​ន្ត​រាយ​លើកដំបូងសម្រាប់វិស័យ សំណង់ក្នុងខេត្តព្រះសីហនុ។ នៅលើ​បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក កាលពីរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្ដេ​ច​​តេជោនាយករដ្ឋមន្ត្រីបានសរសេរថា បងប្អូនជនរួមជាតិជាទីគោរព​ស្រឡាញ់​ សោដនាដ​កម្ម​​បាក់អាគារនៅខេត្តព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើង​ ពិសេស ក្រុមគ្រួសារ​នៃ​អ្ន​ក​​ដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមី ឬកូន ឬឪពុកម្តាយ​។ល។ ​ដើម្បីចូលរួមមរណទុក្ខ​ និងជួយដល់ ជីវភាពក្រុមសារ។ សម្ដេចតេជោបានបញ្ជាក់ថា “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសម្រេចបញ្ចេញ​ថវិកាជាតិជួយ​ដល់​ក្រុ​មគ្រួសារអ្នកស្លាប់ ក្នុងមួយ​នាក់៤០លានរៀល ឬ១ម៉ឺនដុល្លារ​អាម៉េ​រិក​(10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់​ត្រូវ​ទទួល​បានការព្យាបាលដោយឥតគិត​ថ្លៃនៅ​តា​ម​មន្ទីរពេទ្យរដ្ឋ​និងទទួលបានជំនួយក្នុង១នាក់​ចំនួន​៥លានរៀល(ប្រាំលានរៀល)។” សម្ដេចតេជោបានបន្ថែមថា ឯកឧត្ត​ម​​ ប៊ិន ឈិន​ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការ​​គណៈ​រដ្ឋមន្ត្រីទទួលចាត់ចែង​ថ​វិ​​កានេះ​ជូនបងប្អូន ហើយ​យប់នេះ សម្ដេច នៅបន្តតាមដានការងាររុករក …

Read More »

សម្ដេចតេជោ សុខសប្បាយទេបងប្អូនជនរួមជាតិ

ចេញផ្សាយនៅថ្ងៃទី២១មិថុនា២០១៩ សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅថ្ងៃស្អែកទី ២២ មិថុនា នេះ ខ្ញុំនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (34th ASEAN Summit) នៅប្រទេសថៃស្តីពីការពង្រឹងមិត្តភាពដើម្បីនិរន្តរភាពនៃការរីកចម្រើន។ ក្រៅពីសហគមអាស៊ានទាំង១០ គឺកម្ពុជានឹងបន្តពង្រីកមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសដៃគូថ្មីៗជាច្រើនថែមទៀត ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ ដែលខ្ញុំបានទៅបំពេញទស្សនកិច្ចនៅប្រទេសហុងគ្រី និង តាជីគីស្ថានជាដើម។ អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ដើម្បីយើងមានឱកាសអភិវឌ្ឍប្រទេសជាតិ អោយកាន់តែរីកចម្រើន។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អទាំងអស់គ្នា។ សូមជូនរូបថតជាមួយចៅ១សន្លឹក ថតនៅហុងគ្រីកាលពីថ្ងៃទី ១៣ មិថុនា កន្លងមកនេះ៕

Read More »

សេចក្តីប្រកាសព័ត៌មាន នាយកដ្ឋានព័ត៌មាន

ចេញផ្សាយលេខពិសេស ១៩ មិថុនា ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២ ដល់ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន ។ ( ព័ត៌មានវិទ្យុបាយ័ន )

Read More »

ព្រឹទ្ធសភាកម្ពុជាបង្ហាញថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹ្្ធសភាកម្ពុជានិងសភាព្រឹក្សានយោបាយប្រជាជនចិនបានពង្រឹងពង្រីកឥតឈប់ឈរ

ព្រឹទ្ធសភាកម្ពុជាបង្ហាញថាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភា​​​​​ប្រឹ​​​ក្សានយោបាយប្រជាជនចិនបានពង្រឹងពង្រីកឥតឈប់ឈរ ចេញផ្សាយ ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2019 ភ្នំពេញ៖ ឯកឧត្តម ទេព ងនអនុប្រធានទី២ព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាប្រឹក្សានយោបាយប្រជាជនចិន ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះបាននាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរជាច្រើន។ ក្នុងឱកាស ទទួលជួបសវនាការជាមួយនឹងឯកឧត្តម WAN Gang អនុប្រធានក្រុមប្រឹក្សាលើកកម្ពស់ការបង្រួបបង្រួមសន្តិភាពជាតិ និងជាអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាព្រឹកថ្ងៃទី១៩ ខែមិថុនា នេះនៅវិមានព្រឹទ្ធសភា ឯកឧត្តម ទេព ងន មានប្រសាសន៍ថា ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន ដែលតែងតែចាត់ទុកការលំបាករបស់ប្រទេសកម្ពុជាជាការលំបាករបស់ប្រទេសចិន និងគាំទ្រយ៉ាងពេញទំហឹងចំពោះបុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការថែរក្សាឯករាជ្យ អធិបតេយ្យភាព និងបន្តការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ឯកឧត្តម បន្តថា ប្រទេសកម្ពុជាបានទទួលផលដ៏ធំធេងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ពីគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)។ លទ្ធផលជាក់ ស្តែងពីគោលនយោបាយទាំងអស់នេះ គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តព្រះសីហនុ …

Read More »

សម្ដេចតេជោ អញ្ជើញជួបអនុប្រធានសភាប្រឹក្សាប្រជាជនចិន

ចេញផ្សាយលេខពិសេស ១៩មិថុនា២០១៩ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានសភាប្រឹក្សាប្រជាជនចិន នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបានអញ្ជើញជួបជាមួយ លោក អគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជាដែលផុតអាណត្តិបេសកកម្មរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារបន្តជាមួយ លោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និង ជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។ នៅក្នុងជំនួបទី២នេះ លោក Wang Gang បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលមានឱកាសបានជួបសម្ដេចតេជោជាលើកទី២នៅកម្ពុជាផ្ទាល់តែម្តង ដែលជំនួបលើកលើទី១ គឺនៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនកាលពីខែមករាកន្លងមក។ លោក Wang Gang បានគោរពជម្រាបជូន សម្ដេចតេជោថា នេះជាលើកទី១ហើយ ដែលលោកបានមកកាន់ប្រទេសកម្ពុជា។ លោកពេញចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើន ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អ នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ …

Read More »

សម្ដេចតេជោ ទទួលជួបអគ្គរដ្ឋទូតអាល្លឺម៉ង់ចប់អាណត្តិការងារនៅកម្ពុជា

ចេញផ្សាយលេខពិសេស ១៩មិថុនា២០១៩ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ផុតអាណត្តិប្រចាំនៅកម្ពុជា នៅវិមានសន្តិភាពព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួប លោក Ingo Karsten អគ្គរដ្ឋទូតអាល្លឺម៉ង់ ដើម្បីជួបសំដែងការគួរសម និងជម្រាបលា បន្ទាប់ពីលោកបានចប់អណត្តិបេសកកម្មការងារនៅកម្ពុជា។ នៅក្នុងជំនួបព្រឹកមិញនេះ លោក Ingo Karsten បានគោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រីថា លោកពេញចិត្តខ្លាំងបំផុតចំពោះបេសកកម្មការទូតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ លោកមានការនឹករឭកប្រទេសកម្ពុជាយ៉ាងខ្លាំង ហើយសង្ឃឹមថា ថ្ងៃណាមួយលោកនឹងមកលេងប្រទេសកម្ពុជាសារជាថ្មីមិនខាន។ លោក Ingo Karsten បានសង្កេតឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសលើវិស័យសេដ្ឋកិច្ច សង្គមកិច្ច និង នយោបាយ។ លោកបានសំដែងនូវការរីករាយដែលបានឃើញ ការអភិវឌ្ឍនេះកាន់តែរឹងមាំ ហើយ លោកក៏មានមោទនភាពក្នុងនាមជាអគ្គរដ្ឋទូតដែលបានចូលរួមចំណែកធ្វើការជាមួយកម្ពុជាជាដៃគូដ៏ល្អក្នុងដំណើរឆ្ពោះទៅកាន់ការអភិវឌ្ឍរបស់កម្ពុជា។ ជាមួយគ្នានោះដែរលោក Ingo Karsten បានបញ្ជាក់ជូនសម្តេចតេជោថា …

Read More »