.

ព័ត៌មានជាតិ

មហាជនរងចាំមើល ចំណាត់ការក្ដៅ របស់ក្រសួងសាម៉ី ចំពោះលោកនាយកដែនជម្រកសត្វព្រៃ ស្រែពក អនុញ្ញាតអោយមានរោងសិប្បកម្មជាច្រើនកន្លែង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ចេញផ្សាយ ថ្ងៃទី១០.១០.២០១៩ សមត្ថកិច្ចចម្រុះបង្ក្រាបបានឈើ៤៧៨កំណាត់នៅជិតស្នាក់ការបរិស្ថាន ណាមរ៉ាម ភូមិចុងផាង(ដេអេ)ឃុំពូជ្រៃស្រុកពេជ្រដា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ។ មន្រ្តីរដ្ឋបាលព្រៃឈើឲ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំ និងសម្របសម្រួលដោយលោកអ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបបទល្មើសព្រៃឈើ ស្ថិតក្នុងភូមិចុងផាង(ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចំនួន០៦ទីតាំង រួមមាន៖ -ទីតាំងទី១ ប្រទះឃើញឈើអារប្រណិត(ធ្នង់-បេង)ចំនួន២៣៥ដុំ។ -ទីតាំងទី២ មានឈើអារលេខ១(កកោះ-សុក្រម)ចំនួន២១សន្លឹក និងរណារយន្ត ០៤គ្រឿង។ -ទីតាំងទី៣ មានឈើអារប្រណិត(ធ្នង់-បេង)ចំនួន១៦០ដុំ។ -ទីតាំងទី៤ មានឈើអារលេខ១(សុក្រម)ចំនួន ២០ សន្លឹក។ -ទីតាំងទី៥ មានឈើអារលេខ១(សុក្រម)ចំនួន៣៥សន្លឹក។ -ទីតាំងទី៦ មានឈើអារលេខ១ ចំនួន ០៧ដុំ សរុបឈើអារប្រណិត ចំនួន ៣៩៥ដុំ និងឈើអារលេខ១ចំនួន៨៣ សន្លឹក ចំពោះចំនួនឈើទាំងអស់ ពុំទាន់បានវាស់វែងនៅឡើយ៕

Read More »

ខ័ណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បិទបញ្ចប់ដោយជោគជ័យការពារមេពូជត្រី

ចេញផ្សាយ : ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ TV onlinepromkhan ស្ទឹងត្រែង៖ យុទ្ធនាការការពារត្រីមេពូជក្នុងរដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង ត្រូវបានខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បិទបញ្ចប់ដោយជោគជ័យនូវយុទ្ធនាការ ការពារត្រីមេពូជក្នុងរដូវបិទនេសាទនាឆ្នាំ ២០១៩នេះ ក្រោមការសាទរយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង។ លោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ប្រាប់ បណ្ដាញព័ត៌មានថា រដូវបិទនេសាទនៅដែនទឹកខេត្តស្ទឹងត្រែង គឺចាប់អនុវត្តពីថ្ងៃទី០១ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលបិទនេះ ការនេសាទដោយមងបណ្តែតវែងៗ និងអួនគ្រប់ប្រភេទ ត្រូវបានហាមឃាត់ ដើម្បីការពារឲ្យត្រីមេពូជគ្រប់ប្រភេទ មានឱកាសអាចធ្វើចរាចរណ៍ទៅរកកន្លែងបន្តពូជ និងពងកូនបានដោយសុវត្ថិភាព។ ក្នុងយុទ្ធនាការរយៈពេលប្រាំខែនេះ ក្រុមអភិរក្សត្រីមេពូជបានធ្វើការផ្សព្វផ្សាយ អបរំ ណែនាំ ដល់ប្រជានេសាទចំនួន ១៧២៥ករណី ដកហូតនូវឧបករណ៍នេសាទមងបណ្តែត និងអួន ដែលរឹងរុះនេសាទចំនួន ៤១៣ត្បូង ស្មើនឹងប្រវែងប្រមាណ ១០០ ០០០ម៉ែត្រ បង្ក្រាបបទល្មើសឆក់ត្រីជាក់ស្តែងចំនួន …

Read More »

សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃ៩ វិច្ឆិកាធ្វើពិធីទទួលទានអំបុកខ្មែរទូទាំងប្រទេស

ចេញផ្សាយ: លេខពិសេស ថ្ងៃទី០២.តុលា.២០១៩ TV onlinepromkhan សម្ដេចតេជោហ៊ុន សែន ៖ ប្រកាសយកថ្ងៃទី០៩ ខែវិច្ឆិកា ធ្វើពិធីទទួលទានអំបុកខ្មែរទូទាំងប្រទេស ។ —————————– #HunSen #Cambodia #Government #Development #Peace

Read More »

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ

ចេញផ្សាយ ថ្ងៃទី០២.១០.២០១៩ ភ្នំពេញ៖  សម្ដេចសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុប ១,១៨៣នាក់ ក្នុងនោះនារី ៦៣៥នាក់។ ( នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩) ពិធីនេះចែកវិញ្ញាបនបត្រ និងសញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ លោកបណ្ឌិត លី ឆេង សាកលវិទ្យាធិការសាកលវិទ្យាល័យ «ប៊ែលធី អន្តរជាតិ» បានឱ្យដឹងថា និស្សិតជ័យលាភីនេះមានឱកាសទទួលបានការងារធ្វើប្រមាណ ៩៦.៥៣ភាគរយ។ គិតមកដល់ឆ្នាំសិក្សា ២០១៨-២០១៩ សិស្សថ្នាក់វិជ្ជាជីវៈគរុកោសល្យ និងនិស្សិត បានបញ្ចប់ការសិក្សាសរុបចំនួន ១,៩១៨នាក់ ក្នុងនោះនារី ៩៤៩នាក់។ សូមបញ្ជាក់ថា សាកលវិទ្យាល័យ «ប៊ែលធីអន្តរជាតិ» ជាសាកលវិទ្យាល័យមានឈ្មោះល្បីមួយ នៅក្នុងចំណោមសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដែលបាននិងកំពុងបណ្តុះបណ្តាលលើកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ។ ក្នុងនោះកម្មវិធីសិក្សាជាភាសាជាតិ បង្រៀនជាពីរភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ បង្រៀនជាភាសាអង់គ្លេស១០០% …

Read More »

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមក្នុងកម្មវិធីភ្ជុំបិណ្ឌធំ វត្តជាច្រើនក្នុងស្រុករមាសហែកខេត្តស្វាយរៀង

ចេញផ្សាយ : ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៩ TV onlinepromkhan ស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា និងមន្ត្រីរួមដំណើរ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣វត្ត ស្ថិតនៅក្នងស្រុករមាសហែក ខេត្តស្វាយរៀង មានវត្តលង្ការាម (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ ឃុំសំបួរ, វត្តពោធិរាម (ហៅវត្តទួលតារាម) ភូមិថ្លុកវាយទី២ ឃុំក្រសាំង និងវត្តពោធិឧត្តមអណ្តូងត្របែក ស្ថិតនៅភូមិ-ឃុំអណ្តូងត្របែក ដើម្បីឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកា សាច់សារលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខ។

Read More »

កិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់នៅ ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ចេញផ្សាយ : ថ្ងៃទី២៦ កញ្ញា ២០១៩ TV onlinepromkhan ​ ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហការប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់ ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាពងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងដើម្បីរួមចំណែកកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់​ និងលើកទិសដៅ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ២០២០ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ភាគីកម្ពុជា​ ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត ជាប្រធានប្រតិភូ រួមជាមួយ​នឹងសមាជិកប្រតិភូចំនួន​ ៣០រូប។ ភាគីវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន​ វ៉ាន់លឺ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត​ និងជាប្រធានប្រតិភូ រួមជាមួយ​នឹងសមាជិកប្រតិភូចំនួន​ ១៣រូប។ នៅក្នុងកិច្ចប្រជុំនេះដែរ​ ភាគីទាំងពី​រ​បានឯកភាព​ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ដែលសម្រេចបាននាពេលកន្លងមក​ និងបញ្ហាដែលនៅសេសសល់មួយចំនួននៃកិច្ចសហប្រតិបត្តិការបង្ការ​ …

Read More »

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនលោក តែ គឹមសាន្តប្រធានសមាគមន៍ រ៉ែមាស ពាក់ព័ន្ធបទល្មើស

ចេញផ្សាយថ្ងៃទី២១.០៩.២០១៩ មណ្ឌលគិរី : នាល្ងាចថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតមួយកន្លែង ក្នុងតំបន់ព្រៃមាស ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។ ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ឈ្មោះតែ គឹម សាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ រួមនិងវត្ថុតាងគំនរឈើប្រណិតចំនួន០៦ទីតាំង ច្រើនម៉ែត្រគូប នៅក្នុងរោងអាជីវកម្មរ៉ែមាស។នេះបើយោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថស្នាក់ការ សន្តិ សុខ ៧៦៤។ ក្នុងកិច្ចសហការចុះប្រតិបត្តិការ បង្រ្កាបនោះរួមមាន លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី លោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងជំនាញមន្ទីរបរិស្ថាន ព្រមទាំងមានការចូលរួមពីកម្លាំងអយ្យការអមសាលាដំបូងផងដែរ។ បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរបរិស្ថាន ធ្វើការវាស់វែង ។ ចំណែកម្ចាស់ទីតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តរនិតិវិធីច្បាប់។

Read More »

អភិបាលខេត្តមណ្ឌលគិរី ផ្ដល់រង្វាន់ពិសេសដល់សិស្សានុសិស្សឆ្នើម ជាអំណោយទឹកចិត្តសប្បុរស លោកឧកញ៉ា សុី តាតវិរៈ

ចេញផ្សាយ ថ្ងៃទី២០.០៩.២០១៩ មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក ឧកញ៉ា អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៩ និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេសA និទ្ទេសB និងនិទ្ទេសC នៅខេត្ត ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។

Read More »

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសាលប្រជុំស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ចេញផ្សាយ ថ្ងៃទី២០ កញ្ញា ២០១៩ TV online promkhan ខេត្តមណ្ឌលគិរី៖​ ដេីម្បីធានាបាននូវសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ និងសណ្តាប់ធ្នាប់សង្គម​ ក៏ដូចជារួមចំណែកក្នុងការបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ​ និងមហាជនគ្រប់មជ្ឈដ្ឋាន​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០១៩,​ នាព្រឹកថ្ងៃសុក្រ ៧រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៨:៣០​នាទី នៅស្នងការដ្ឋាននគរបាលខេត្ត​ បាន​រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ របស់ឯកឧត្តម​ នាយឧ្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ស្តីពីការពង្រឹងកិច្ចការពារសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សង្គម​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០១៩​។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាាព លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរ​បាលខេត្ត​ និងដោយមានការ​អញ្ជេីញចូលរួមពី​សំណាក់​ លោក​ លោកស្រី​ ជាស្នងការរង​ …

Read More »

ពឹតជា អស្ចារ្យឆ្នាំទាំង០៦ ទទួលលាភធំខប់ៗ

ចេញផ្សាយ ថ្ងៃទី២០ កញ្ញា ២០១៩ #ដោយយោងតាមហោរាស្តេចចក្រវាលឡ៏ចិន ដែលបានទស្សន៏ទាយមុននេះបន្តិចថា លោកអ្នកដែលកើត ឆ្នាំ រោង ថោះ ខាល ច ម្សាញ់ មមែ (មានលុយទ្រព្យវាល់លាន មានសំណាង មានលុយកាក់ មាសពេជ្រ កែវកង ទ្រព្យសម្បត្តិ ឋានះ បុណ្យសក្តិ ក៏ដូចជាសុភមង្គលផងដែរ! ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភសក្ការះទាំងនោះក្នុងរយៈពេល៣ថ្ងៃទៀត។ ជាមួយគ្នានេះដែរ យើងខ្ញុំ ក៏សូមបួងសួង (ស៊ែរ) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។ ឆ្នាំរោង៖ (ពស់នាគរាជ មន្រ្តីចឹញ្ចឹម ធ្វើកិច្ចការ អ្វីមួយ អ្នកតែងមានគំនិតជ្រះថ្លា ប្រាថ្នាអ្វីបានសម្រេច ធ្វើការតូចធំមានតែអ្នកគាំទ្រ ទំនុកបំរុងសព្វគ្រប់បែបយ៉ាង ) ម៉ោងនៃលាភសំណាង (៨ព្រឹក …

Read More »