.

សេដ្ឋកិច្ចនិងពាណិជ្ជកម្ម

សេ​ច​ក្តីព្រៀ​ង​ច្បា​ប់​ស្តី​ពីឧ​បា​ស្រ័​យ​ពាណិ​ជ្ជ​ក​ម្ម​ ​ត្រូវ​បា​ន​រ​ដ្ឋស​ភា​អ​នុ​ម័​ត​រួ​ចរា​ល់ហើយ​​

ភ្នំពេញ​៖ សេ​ច​ក្តីព្រៀ​ង​ច្បា​ប់​ស្តី​ពីឧ​បា​ស្រ័​យ​ពាណិ​ជ្ជ​ក​ម្ម​ ​ត្រូវ​បា​ន​រ​ដ្ឋស​ភា​អ​នុ​ម័​ត​រួ​ចរា​ល់​ហើ​យ​នៅ​ក្នុ​ង ​កិ​ច្ច​ប្រ​ជុំរ​ដ្ឋ​សភាលើកទី៩នីតិកាលទី៥នាព្រឹក ថ្ងៃទី​១២  ខែ​តុ​​​​​​លាឆ្នាំ​២០១​៧​ដោ​​​​យ​​សមា​ជិក​សភាមកពី គ​ណ​ប​ក្ស​​ប្រ​​​ជា​ជនកម្ពុជាចំនួន ៦៧រូប។ លោកស្រី ងិន សាផុនប្រធានគណៈកម្មការទី៩នៃរដ្ឋសភា (គណៈ​ក​ម្មកា​រ​សា​ធា​រណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀ​បចំ​​ដែនដី​ន​គរូបនីយកម្ម និងសំណង់)បានថ្លែងថា សេចក្តីព្រៀងច្បាប់នេះបានឆ្លងកាត់ការពិនិត្យ យ៉ា​ង​ល្អិត​ល្អ​ន់​ និងជាច្រើន ដំណាក់​កាល​របស់​គណៈ​កម្ម​ការ។ បន្ទាប់ពីការពិនិត្យមើលឃើញថាត្រឹមត្រូវហើយនោះ សេ​ច​​ក្តីព្រៀង ច្បាប់នេះមិនបានកែប្រែខ្លឹមសារដើមនោះឡើយ។ លោក​ស្រី​ងិន​.​សា​ផុ​ន​បា​ន​ប​ន្ត​ថាច្បា​ប់​សី្ត​ពី​ឧ​បា​ស្រ័យ​ពាណិជ្ជ​កម្ម​នេះ​ធ្វើ​ឡើង​សម្រាប់ការពារដល់ ផ​លិ​ត​កម្ម​និ​ង​ឧ​ស្សា​ហ​កម្ម​ក​ម្ពុ​ជា​ពី​ផ​លប៉ះ​ពា​ល់​នៃ​កា​រ​ល​ក់​ប​ន្ទា​ប​ថៃ្លខុ​ស​ពី​ប្រ​ក្រ​តី ​នៃ​ទំនិ​ញ​ដែ​ល​នាំ​ចូ​លម​ក​ល​ក់​នៅ​កម្ពុ​ជា​ព្រ​ម​ទាំ​ង​ផ្ត​ល់​ទំ​នុ​ក​ចិត្ត​និ​ង​ធើ្វ​ជា​ខែ​ល​​កា​រ​ពា​រ​វិ​និ​យោ​គិ​ន​ក្នុ​ង​ស្រុក និ​ង​បទេ​ស​ដែ​ល​បា​ន​ប​ណ្តា​ក់​ទុន​នៅ​ក​ម្ពុ​ជា​តា​ម​រ​យៈកា​រ​ដា​ច់​ចេ​ញ​នូ​វគោ​ល​​កា​រណ៍យន្ត​​កា​រ ​និ​ង​នីតិ​វិ​ធី​នា​នា​​ស​ម្រា​ប់​ជួ​យធា​នា​ដ​ល់​កា​រប្រ​ក្រ​តួ​ប្រ​ជែ​ង​ដោ​យ​សុ​រិច​ត​និ​ង​ស្មោះ​ត្រ​ង់​រ​វា​ង​ផ​លិ​ត​ករពាណិជ្ជករដែលផលិតនិងលក់ផលិត ផ​ល​ក្នុ​ង​ស្រុ​កជា​មូ​យ​និ​ង​ផ​លិ​តក​រ​ប​រ​ទេ​ស​និ​ង​ពាណិ​ជ្ជ​ក​រ​ដែ​ល​បា​ន​នាំ​ចេ​ញនូ​វ​ផ​លិ​ត​ដូច​គា្ន​ម​ក​ល​ក់​នៅ​​កម្ពុជា។   ​លោ​ក​ស្រី​បា​ន​ប​ន្ថែម​ថា​​ច្បាប់​នេះ​​​ នឹ​ង​ជួ​យ​កា​រ​ពា​រនូ​វ​ផ​លិ​ត​ក​ម្ម​និ​ង​ឧ​ស្សាហ​ក​ម្ម​ក្នុ​ង​ស្រុ​ក​ពី​កា​រ​ហូ​រ​ចូ​លយ៉ា​ង​គំ​ហុ​ក​នៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែល​ជា​បច្ច័យ​មិន​ល្អ​និង​បង្កឲ្យ​មានការខូចខាត ធ្ងន់ធ្ងរ​ឬគំ​រា​ម​គំ​ហែ​ងមិនឲ្យឧស្សាហកម្មរីកចំរើនបានព្រមទាំងអាចបន្ទុចបង្អាក់ដល់ការវិនិយោគក្នុង ស្រុកនិងវិនិ​យោ​គ​ប​រ​ទេសដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។ច្បាប់ឧបាស្រ័យពាណិជ្ជកម្មក៏ នឹង​ផ្ត​ល់​លទ្ធ​ភា​ព​ក្នុ​ង​​ការ​ដំ​ឡើ​ង​អ​ត្រា​ព​ន្ធ​ឧ​បា​ស្រ័យ​ពា​ណិ​ជ្ជ​ក​ម្ម​ទៅ​លើផ​លិ​ត​ផ​ល​នាំ​ចូ​ល​ ដែល​អា​ច​ប​ង្ក​ម​ហ​ន្ត​រា​យ​ដ​ល់​ផ​លិ​ត​ក​ម្ម​និ​​ងឧស្សា​ហ​កម្ម​ក​ម្ពុ​ជាលើ​ស​ពី​អ​ត្រា​ព​ន្ធ​ដែ​លក​ម្ពុ​ជា​បា​ន​ច​ង​និង​បា​ន​ស​ន្យានៅ​ក្នុ​ង​ក្រ​ប​ខ័​ណ្ឌ​អង្គ​កា​រ​ពា​​​​ណិ​​​ជ្ជ​​កម្ម​ពិភពលោកប្រសិនបើចាំបាច់៕

Read More »