.

​អ្នកដឹង​បានដឹង​កាស៊ីណូ​ក្លូប​ល​៦៩ កំពុងបើក​លេង​ល្បែងស៊ីសង ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​ពេញបន្ទុក​

ចេញផ្សាយ​ថ្ងៃ​សៅរ៍​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៩
combodia TV online

​ខេត្ត​ត្បូងឃ្មុំ : ការ​ស៊ីណូ​មួយកន្លែង ស្ថិត​នៅ​ចំណុច​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​បើក​អោយ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​អាណាធិបតេយ្យ​។​

​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​មកពី​តំបន់​នានា​កំពុង​សម្រុកចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ភ្នាល់​គ្នា​ដាក់​លុយ​រាប់​លាន​រៀល និង​រាប់ពាន់ មុឺន​ដុល្លារក៏​មាន ។​

​គួរអោយ​កត់សម្គាល់​ឃើញ​ថា គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​តាម ច្បាប់​អនុញ្ញាត​ទេ ពោល​គឺ​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​អាជ្ញាធរខេត្ត បច្ចុប្បន្ន​ទីតាំង​នេះ​កំពុង​ដំណើរការ​យ៉ាងរ​លូន​ជាទីបំផុត និង​ចូល លេង​ប្រព្រឹត្ត​ផ្ទុយ​ពី​រ​ច្បាប់​ហាមឃាត់​មិនអោយ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​។

​ប្រភព​ប្រជាពលរដ្ឋ​រស់​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ បាន​បង្ហើប​អោយដឹងថា​ចាប់តាំងពី​កើតកា​សី​ុ​ណូ​មាន់​ជល់​មក ខ្លះ​ជិះ​ម៉ូតូ និង​ខ្លះ​ជិះ​រថយន្ត បាន​ធ្វើដំណើរ មកកាន់​ទីតាំង​បញ្ជល់មាន់​ខាងលើនេះ ដើម្ប​លេងល្បែង ចាក់​ភ្នាល់ ដាក់​លុយ រហូត​ខ្លះ​បញ្ចាំ​ឡាន រី​ឯ​អ្នកខ្លះ​បញ្ចាំ​ម៉ូតូ​ទៀតផង​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​មហាជន ពួកគាត់​សំណូមពរ​ដល់ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ មេត្តា​ធ្វើ​យ៉ាងណា​ចាត់​កំលាំង​ចុះ​ត្រួតពិនិត្យ​ការ​ស៊ីណូ មួយ​កន្លែង​ផង​ទាន​៕

 

Leave a Reply

Your email address will not be published. Required fields are marked *