.

​ធំខ្លិន​មិន​ល្អ​ហើយ​លោក សរ គឹម​ណាត ដែល​ហ៊ាន​លេងល្បិច​ឆ្ពិន​ភ្នែក ឯកឧត្តម ម៉ុម សារឿ​ន​

ចេញផ្សាយ​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៩
combodia TV online

​ខេត្ត​ស្ទឹងត្រែង : ប្រភព​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​អង្គភាព​TV.promkhan​ដឹងថា​÷

​ជិត​មួយ​សប្តាហ៍​ហើយ គេ​បាន​ឃើញ​ខាង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន របស់​ខេត្ត ប្រើប្រាស់​រថយន្ត​ស្ទូច ដែល​ប្រទេស​ជប៉ុន​ជំនួយ យក​មក​ដឹកឈើ ល្មើសច្បាប់ ជា​រៀងរាល់ថ្ងៃ ចេញពី​តំបន់​បាត​អាង ចូល​មក​ទី​រួម​ខេត្តស្ទឹងត្រែង ក្នុង​មួយ​ថ្ងៃ​ពី​ជើង ដែល​ឈើ​ទាំងអស់នោះ គឺ​សុទ្ធសឹងតែ ជា​ប្រភេទ​ឈើ​កកោះ ដែល​មាន​មុខកាត់ ចាប់ពី ៣​តឹក ៤​តឹក ៥ តឹក ឡាំង​បួន​ជ្រុង ប្រវែង ០៤​ម៉ែត្រ និង​ឈើ​សន្លឹក ដែល​មាន​មុខកាត់​ពី ៨​តឹក ទៅ​ដល់​មួយ​ម៉ែត្រ កំរាស់ មួយ​ទឹក​កន្លះ ប្រវែង ០៤​ម៉ែត្រ​។​
​ជាក់ស្ដែង​រូបភាព​នេះ គឺ​ឃើញ​ឈើ​លើ​ឡាន នៅ​ចំណុច​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង នា​វេលា​ម៉ោង ០៦ ល្ងាច ថ្ងៃទី ១៧ ខែ​ឧសភា ឆ្នាំ ២០១៩​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ លោក​ស គឹម​ណាត​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ស្ទឹងត្រែង បាន​បកស្រាយ​ថា ឈើ​ទាំងអស់នេះ គឺ​ដឹក​ចេញមក​ពី ចំណុច​បាត​អាង យកមក​ធ្វើ​ស្ពាន ផ្លូវ​ទៅ វ៉ា​រី​អគ្គិសនីយ៍ សេ​សាន​ក្រោម ២​។​

​ថ្វី​ត្បិត​ជា មាន​ការបកស្រាយ​យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ ជុំវិញ​ខេត្ត​មិន​មាន​ជំនឿ​ទេ ដោយសារតែ ឈើ​ទាំងអស់នេះ មិនមែន​ជា​ខ្នាត ឈើ​ធ្វើ​ស្ពាន​នោះ​ឡើយ ហើយ​ស្ពាន​ទាំង​អស់​សុទ្ធសឹង​ជា​ស្ពាន​បា​ឡេ ការ​ដែល​ជាក់ស្ដែង គឺ​គេ​បានឃើញ យក​ឈើ​ទាំងអស់នេះ មក​រំលែក នៅ​ចំណុច កន្ទុយ​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ១ ចំណែក ដែល​ឈើ បែកៗ អន់​គុណភាព គឺ​ទុក​នៅ ចំណុច​កន្ទុយ​ភូមិ​សាម​ឃួ​យ ដោយឡែក ឈើ​ដែល​មុខ​ធំៗ ល្អៗ គឺ​បន្ត​ដឹកទៅតាម ឡាន​ដឹក​ដី ជម្លៀស​ចូល ទី​រួម​ខេត្ត​ក្នុង​ពេល​យប់​។​

​ប្រជាពលរដ្ឋ និង​មន្ត្រី​ជុំវិញ​សាលាខេត្ត ស្ទឹងត្រែង បាន​សំណូមពរ ដល់​ឯកឧត្តម​ម៉ុម​សារឿន មេត្តា​ចាត់​កម្លាំង​ចុះ​អធិការកិច្ច ជាពិសេស​អន្តរក្រសួង​ពាក់ព័ន្ធ មេ​តា​ចុះមក​ធ្វើ​ការត្រួតពិនិត្យ ដល់​ទីតាំង កន្លែង​ធ្វើ​ស្ពាន​ជាក់ស្ដែង នឹង​ទីតាំង ទុក​ឈើ​ជាក់ស្តែង​នោះ​ផង គឺ​ប្រាកដជា​បាន​ជ្រាប បានឃើញ​ការពិត​ជាក់​ជា​ពុំខាន​ឡើយ ៕​

Leave a Reply

Your email address will not be published. Required fields are marked *