.

ចាប់ខ្លួន​ជនជាតិ​ថៃ​និង​ថ្នាំ​ញៀន​ជាង​មួយ​គីឡូក្រាម​នៅ​ក្រុង​ប៉ោយប៉ែ​ត្រ​

(​បន្ទាយមានជ័យ​)៖ ន​នៅ​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បាន​បង្ហាញ​មុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​២​នាក់ ដែល​បើក​ហាង​លក់ទំនិញ ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច និង​លួច​បន្លំ​បង្កប់​លក់​គ្រឿងញៀន រួម​ជាមួយ​ថ្នាំញៀន​ចំនួន​៧​ប្រភេទ សរុប​ជាង​១​គីឡូក្រាម ស្ថិត​នៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន រហូត​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លើ​វិធានការ​បង្ការ និង​ទប់ស្កាត់​គ្រឿងញៀន​។​

​កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ឆ្លង​ឆ្នាំ ឈានចូល​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក្រោម​ការដឹកនាំ​កម្លាំង​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផាប្ញ​ទ្ធិ ស្នងការរង​ទទួល​ការងារ​ប្រឆាំង​បទល្មើស​។​

​ជនជាតិ​ថៃ​បាន​បើក​ហាង​លក់ទំនិញ និង​បង្ក​ប់លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ក៏​បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រហូត​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ឆ្មក់​ចូល​បង្ក្រាប បាន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ នៅក្នុង​ហាង​យី​ហា​២៩​បាត ដែល​កំពុង​ធ្វើ​សកម្មភាព លក់​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​តែម្តង​។​

​រក​ឃើញ​ដក​ហូត​បាន​គ្រឿងញៀន​៧​ប្រភេទ​រួមមាន​ទី​១៖ ប្រភេទ​ម្សៅ ក្រាម​ស​ថ្លា​ចំនួន​១​ថង់ ទម្ងន់​១,៨៩​ក្រាម​, ទី​២៖ ម្សៅ​ម៉ត់ និង​ម្សៅ​ក្រាម (​កេតា​មីន​) ចំនួន​២៧​ថង់​ទម្ងន់​១៩២,២៧​ក្រាម​, ទី​៣៖ ថ្នាំ​ប្រភេទ​គ្រាប់ (​អ៊ិច​ស្តា​ស៊ី​) ចំនួន​១៦​ថង់ ទម្ងន់​១៣៣,៩៤​ក្រាម​, ទី​៤៖ ថ្នាំ​ទឹកកេតា​មីនចំនួន​៩១​ដប ទម្ងន់​៩១០​ក្រាម​, ទី​៥៖ ថ្នាំ​ទឹក កាលី​សូល ចំនួន​២៣​ដប ទម្ងន់​២៣០​ក្រាម​, ទី​៦៖ ថ្នាំ​គ្រាប់ហ្វាយ​ប្រភេទ​ថ្នាំ​គ្រវី​១៥ គ្រាប់ និង​ទី​៧៖ កញ្ឆា​ក្រៀម​ចំនួន​៥​ដុំ ស្មើ​ទម្ងន់​១៣៥,៦០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង ញៀន​១​គ្រឿង ប្រាក់​ថៃ​៣៥.៨០០​បាត និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀត​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​២​នាក់ រួមមាន​ទី​១៖ ឈ្មោះ ឆាយ​ដែន ម៉ា​ហា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​កម្មករ ស្រុកកំណើត​ភូមិ អារញ្ញ ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ និង​ទី​២​ឈ្មោះ អ​រុណ កូម៉ា​ន ធី​ឆា​ឆាវិ​ផា​ណានុ​វ៉ាត ហៅ «​ឆា​ឆា​» ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ថៃ មាន​មុខរបរ​លក់ដូ​រ ស្រុកកំណើត ឃុំ​សា​ណា​មីង ស្រុក​សាន​សាយ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

​ស្ត្រី​ជា​ជនជាតិ​ថៃ បានមក​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ​មកហើយ និង​បាន​ប្រកប​មុខរបរ​លក់​ទំនិញ នៅ​ចំណុច​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត រយៈពេល​២​ឆ្នាំ ហើយ​គ្រឿងញៀន​ខាងលើនេះ ត្រូវបាន​ពួក​គេ​ទទួល​ទិញ​ពី​ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ សម្រាប់​លក់​ចែកចាយ​បន្ត​ឱ្យ​ជនជាតិ​ចិន និង​ជនជាតិ​ឥណ្ឌូនេស៊ី​។​

ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

​ចៅ​ចាន់ កុមារ ធ្វើ​សេចក្តីរាយការណ៍ ពី​ក្រុង​ប៉ោយប៉ែ​ត្រ​

 

Leave a Reply

Your email address will not be published. Required fields are marked *