.

សាលាដំបូង​ខេត្តមណ្ឌលគិរី​សំរេច​ឃុំខ្លួន​លើ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ទូរទស្សន៍​ព្រហ្ម​ខ័ន : ចេញ​ផ្សាយ​យប់ ថ្ងៃ​សៅរ៍ ទី​២៩.១២.២០១៨
​ខេត្ត​មណ្ឌល​គី​រី ៖ សាលាដំបូង​ខេត្តមណ្ឌលគិរី​សំរេច​ឃុំខ្លួន​លើ​ជន​បង្កហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ភូមិ ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា កាលពី​ថ្ងៃ​ទី​២៧.១២.០១៨ វេលា​ម៉ោង ៦.០០​នាទី​ព្រឹក ដែល​រងរបួស​បីនាក់​និង​ស្លាប់​មួយ​នាក់ ទៅតាម​ផ្លូវច្បាប់​។​

​នៅក្នុង​ករណី​ខាងលើ​ប្រជាពលរដ្ឋ​ដែល​បាន​ឃើញ​ក្នុង​ហេតុការណ៍​ដ៍​រន្ធត់ នោះ​បាន​នាំគ្នា​ទន្ទឹងរង់ចាំ​មើល​ជុំវិញ​សភាពការណ៍ ក៍​ដូចជា​ចំណាត់ការ របស់​ថ្នាក់ដឹកនាំ​ខេត្ត​ឥឡូវនេះ​ពួកគាត់​បាន​ទទួល​នូវ​ព័ត៌មាន​ពឹត​ហើយ​។​

​សូមបញ្ជាក់​ថា ÷ នៅសល់​មនុស​បី​នាក់​ទៀត​ដែល​រត់​ភៀសខ្លួន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រាវរក ដុតដៃដុតជើង​យកមក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ចំណែក​តៃកុង​រថយន្ត​ដឹក​ឈើ​និង​អ្នករងរបួស​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​បង្កហេតុ​ពុំទាន់​ដឹងថា អាជ្ញាធរ​មាន​ចំណាត់ការ​យ៉ាង​ណា​នោះ​ទេ ( ដោយ​កំពុង​ព្យាបាល​ក្រៅប្រទេស​ខ្លះ និង​ពេទ្យ​ក្នុងស្រុក​ខ្លះ​)​។​

​មាន​ចេញផ្សាយ​បន្ត​នៅ​លេខ​ក្រោយ​
​ខ្ញុំបាទ​ធឿន ចន្ថា អគ្គនាយករង​ប្រតិបត្តិ ធ្វើ​សេចក្តីរាយការណ៍​ពី​ខេត្ត​មណ្ឌល​គី​រី​។​

Leave a Reply

Your email address will not be published. Required fields are marked *