.

ល្ងាចនេះលោក កឹមសុខា ទទួលជួបទូតប៊ែលហ្សិកនិងទូតហ្វាំងឡង់

ចេញផ្សាយថ្ងៃទី២០.១១.២០១៩

TV online promkhan

ភ្នំពេញ៖ នៅវេលាម៉ោងជិត០៧យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបន្តទទួលជួប លោក Philippe Kridelka ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃរាជាណាចក្រប៊ែលហ្ស៊ិក (Belgium) ដែលមានស្ថានឯកអគ្គរាជទូតនៅទីក្រុងបាងកក ទទួលបន្ទុកប្រទេសថៃ និងកម្ពុជា និងលោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វាំងឡង់ (Finland) ដែលមានស្ថានឯកអគ្គរដ្ឋទូតនៅទីក្រុងបាងកក ទទួលបន្ទុកប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា។

គួរជម្រាបថា រហូតមកដល់ពេលនេះ មានអគ្គរដ្ឋទូតបរទេសចំនួន១០រូបហើយ បានចូលជួបលោក កឹម សុខា បន្ទាប់ពីលោកទទួលបានសិទ្ធិច្រើនជាងមុន ក្នុងនោះមានអគ្គរដ្ឋទូតអាមេរិក អគ្គរដ្ឋទូតអាល្លឺម៉ង់ អគ្គរដ្ឋទូតអូស្រ្តាលី អគ្គរដ្ឋទូតបារាំង អគ្គរដ្ឋទូតអឺរ៉ុបប្រចាំនៅកម្ពុជា អគ្គរាជទូតជប៉ុន អគ្គរដ្ឋទូតអង់គ្លេស, អគ្គរដ្ឋទូតស្វីស, អគ្គរាជទូតប៊ែលហ្ស៊ិក និងអគ្គរដ្ឋទូតហ្វាំងឡង់។

លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ប៉ុន្តែទទួលបានការបន្ធូរបន្ថយ លក្ខខណ្ឌត្រួតពិនិត្យមួយចំនួន។ លក្ខខណ្ឌថ្មីនេះ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា។ ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕

Leave a Reply

Your email address will not be published. Required fields are marked *