.

មហាជនរងចាំមើល ចំណាត់ការក្ដៅ របស់ក្រសួងសាម៉ី ចំពោះលោកនាយកដែនជម្រកសត្វព្រៃ ស្រែពក អនុញ្ញាតអោយមានរោងសិប្បកម្មជាច្រើនកន្លែង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ចេញផ្សាយ ថ្ងៃទី១០.១០.២០១៩

សមត្ថកិច្ចចម្រុះបង្ក្រាបបានឈើ៤៧៨កំណាត់នៅជិតស្នាក់ការបរិស្ថាន ណាមរ៉ាម ភូមិចុងផាង(ដេអេ)ឃុំពូជ្រៃស្រុកពេជ្រដា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ម្សិលមិញ។ មន្រ្តីរដ្ឋបាលព្រៃឈើឲ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំ និងសម្របសម្រួលដោយលោកអ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្រ្កាបបទល្មើសព្រៃឈើ ស្ថិតក្នុងភូមិចុងផាង(ដេអេ) ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី មានចំនួន០៦ទីតាំង រួមមាន៖
-ទីតាំងទី១ ប្រទះឃើញឈើអារប្រណិត(ធ្នង់-បេង)ចំនួន២៣៥ដុំ។
-ទីតាំងទី២ មានឈើអារលេខ១(កកោះ-សុក្រម)ចំនួន២១សន្លឹក និងរណារយន្ត ០៤គ្រឿង។
-ទីតាំងទី៣ មានឈើអារប្រណិត(ធ្នង់-បេង)ចំនួន១៦០ដុំ។
-ទីតាំងទី៤ មានឈើអារលេខ១(សុក្រម)ចំនួន ២០ សន្លឹក។
-ទីតាំងទី៥ មានឈើអារលេខ១(សុក្រម)ចំនួន៣៥សន្លឹក។
-ទីតាំងទី៦ មានឈើអារលេខ១ ចំនួន ០៧ដុំ សរុបឈើអារប្រណិត ចំនួន ៣៩៥ដុំ និងឈើអារលេខ១ចំនួន៨៣ សន្លឹក ចំពោះចំនួនឈើទាំងអស់ ពុំទាន់បានវាស់វែងនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *