.

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមក្នុងកម្មវិធីភ្ជុំបិណ្ឌធំ វត្តជាច្រើនក្នុងស្រុករមាសហែកខេត្តស្វាយរៀង

ចេញផ្សាយ : ថ្ងៃទី២៨ កញ្ញា ឆ្នាំ២០១៩
TV onlinepromkhan

ស្វាយរៀង៖ នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩
នាយឧត្តមសេនីយ៍ សៅ សុខា និងមន្ត្រីរួមដំណើរ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣វត្ត ស្ថិតនៅក្នងស្រុករមាសហែក ខេត្តស្វាយរៀង មានវត្តលង្ការាម (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ ឃុំសំបួរ, វត្តពោធិរាម (ហៅវត្តទួលតារាម) ភូមិថ្លុកវាយទី២ ឃុំក្រសាំង និងវត្តពោធិឧត្តមអណ្តូងត្របែក ស្ថិតនៅភូមិ-ឃុំអណ្តូងត្របែក ដើម្បីឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកា សាច់សារលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *