.

កិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់នៅ ស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ចេញផ្សាយ : ថ្ងៃទី២៦ កញ្ញា ២០១៩
TV onlinepromkhan

ខេត្តមណ្ឌលគិរី៖​ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហការប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់
ក្នុងគោលបំណងបង្កើនចំណងសាមគ្គីភាពងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងដើម្បីរួមចំណែកកសាងព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់​ និងលើកទិសដៅ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ២០២០ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ​បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តដាក់ណុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ភាគីកម្ពុជា​ ដឹកនាំដោយ​ លោកឧត្តមសេនីយ៍ទោ ឡោ​ សុខា​ ស្នងការនគរបាលខេត្ត ជាប្រធានប្រតិភូ រួមជាមួយ​នឹងសមាជិកប្រតិភូចំនួន​ ៣០រូប។
ភាគីវៀតណាម ដឹកនាំដោយ លោកវរសេនីយ៍ឯក ង្វៀន​ វ៉ាន់លឺ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត​ និងជាប្រធានប្រតិភូ រួមជាមួយ​នឹងសមាជិកប្រតិភូចំនួន​ ១៣រូប។
នៅក្នុងកិច្ចប្រជុំនេះដែរ​ ភាគីទាំងពី​រ​បានឯកភាព​ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​ដែលសម្រេចបាននាពេលកន្លងមក​ និងបញ្ហាដែលនៅសេសសល់មួយចំនួននៃកិច្ចសហប្រតិបត្តិការបង្ការ​ ទប់ស្កាត់​ និងបង្ក្រាបបទល្មើសរវាងភាគីទាំងពីរ​ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។
ភាគីទាំងពីរបានបន្តឯកភាពអនុវត្តយ៉ាងម៉ឺងម៉ាត់​ កំណត់ហេតុធ្វើការ រវាងគណៈប្រតិភូអគ្គស្នងការដ្ឋាននគរ​បាលជាតិ​ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា​ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារជាតិ​ នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាម​ ដែលបានចុះ​ហត្ថលេខាកាលពីថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការលើកំណត់ហេតុក្នុងកិច្ចប្រជុំថ្ងៃនេះ​។ កិច្ចប្រជុំនេះបានបញ្ចាប់ក្រោមបរិយាកាស​សប្បាយរីករាយ​ និងភាពស្និទ្ធស្នាលបំផុត៕​

Leave a Reply

Your email address will not be published. Required fields are marked *