.

កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនលោក តែ គឹមសាន្តប្រធានសមាគមន៍ រ៉ែមាស ពាក់ព័ន្ធបទល្មើស

ចេញផ្សាយថ្ងៃទី២១.០៩.២០១៩

មណ្ឌលគិរី : នាល្ងាចថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងស្តុកឈើប្រណិតមួយកន្លែង ក្នុងតំបន់ព្រៃមាស ស្ថិតក្នុងភូមិ ពូទុង ឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ឈ្មោះតែ គឹម សាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់ រួមនិងវត្ថុតាងគំនរឈើប្រណិតចំនួន០៦ទីតាំង ច្រើនម៉ែត្រគូប នៅក្នុងរោងអាជីវកម្មរ៉ែមាស។នេះបើយោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថស្នាក់ការ សន្តិ សុខ ៧៦៤។

ក្នុងកិច្ចសហការចុះប្រតិបត្តិការ បង្រ្កាបនោះរួមមាន លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី
លោកវរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរងអាវុធហត្ថខេត្តមណ្ឌលគិរី កម្លាំងជំនាញមន្ទីរបរិស្ថាន ព្រមទាំងមានការចូលរួមពីកម្លាំងអយ្យការអមសាលាដំបូងផងដែរ។

បច្ចុប្បន្នវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរបរិស្ថាន ធ្វើការវាស់វែង ។
ចំណែកម្ចាស់ទីតាំងខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបន្តរនិតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *