.

ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ នៅសាលប្រជុំស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ចេញផ្សាយ ថ្ងៃទី២០ កញ្ញា ២០១៩

TV online promkhan

ខេត្តមណ្ឌលគិរី៖​ ដេីម្បីធានាបាននូវសន្តិសុខ​ សុវត្ថិភាព​ សណ្តាប់ធ្នាប់សាធារណៈ​ និងសណ្តាប់ធ្នាប់សង្គម​ ក៏ដូចជារួមចំណែកក្នុងការបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ​ និងមហាជនគ្រប់មជ្ឈដ្ឋាន​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០១៩,​ នាព្រឹកថ្ងៃសុក្រ ៧រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៨:៣០​នាទី នៅស្នងការដ្ឋាននគរបាលខេត្ត​ បាន​រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ​ របស់ឯកឧត្តម​ នាយឧ្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ ស្តីពីការពង្រឹងកិច្ចការពារសន្តិសុខ​ សុវត្ថិភាព​ និងសណ្តាប់ធ្នាប់សង្គម​ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ​-បុណ្យភ្ជុំបិណ្ឌ​ ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០១៩​។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាាព លោក​ឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរ​បាលខេត្ត​ និងដោយមានការ​អញ្ជេីញចូលរួមពី​សំណាក់​ លោក​ លោកស្រី​ ជាស្នងការរង​ នាយ​ នាយរង​ការិយាល័យ​ នាយ​ នាយរងផ្នែក​ និងមន្ត្រីការិយាល័យជំនាញ​ទាំងអស់​ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២​ លោកអធិការ​នគរបាលក្រុង​-ស្រុក​ ទាំង៥​ សរុបចំនួន​ ​២៣៥ នាក់។

Leave a Reply

Your email address will not be published. Required fields are marked *