.

កម្លាំងចម្រុះបន្តប្រតិបត្តិការ រុករកមនុស្សបាត់ខ្លួនក្នុងហេតុការណ៍ ជំនន់ទឹកភ្លៀងរអិលបាក់ដីនៅច្រកពាមតា ស្រុកសំឡូតបានរកឃើញម្នាក់ហើយ

 

ចេញផ្សាយ ថ្ងៃទី១៩ កញ្ញា ២០១៩

បាត់ដំបង៖ នាសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរ និងកងកម្លាំងចម្រុះបានបន្ត ប្រតិបត្តិការរុករកឃើញជនរងគ្រោះម្នាក់ក្នុងចំណោម០២នាក់ ដែលបាត់ខ្លួននៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦កញ្ញា ឆ្នាំ២០១៩ កន្លងទៅ ។

ជនរងគ្រោះដែលរកឃើញខាងលើមានឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៥ឆ្នាំ (នៅមានជីវិត) ត្រូវបានកម្លាំងរុករកបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរកឃើញនៅក្នុងទឹកដីថៃ ។

សូមរំលឹកថា នៅថ្ងៃកើតហេតុមានពលរដ្ឋ៧នាក់ បានចូលទៅក្នុងព្រៃនៅចំណុចព្រំដែនកម្ពុជា-ថៃ ច្រកពាមតា ឃុំតាតោក ដើម្បីទៅដាក់អន្ទាក់ចាប់សត្វ ហើយត្រូវបានជំនន់ទឹកភ្លៀងវាយប្រហារបណ្តាលឱ្យដីភ្នំបាក់សង្កត់ ក្នុងនោះមានពលរដ្ឋ៤នាក់ បានរត់រួចខ្លួន ម្នាក់រងរបួសធ្ងន់ និង០២នាក់បាត់ខ្លួន ហើយបច្ចុប្បន្នកម្លាំងរុករកឃើញម្នាក់ហើយ។និងបន្តប្រតិបត្តិការ រុករកជនរងគ្រោះម្នាក់ទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *