.

អាជ្ញាធរខេត្តក្រចេះ បានឆ្លើយតបនឹងបញ្ហាប្រឈម របស់បងប្អូនប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់បានទាន់ពេលវេលា នៅក្នុងស្រុកព្រែកប្រសព្។

ខេត្តក្រចេះ
ដើម្បីឆ្លើយតបទៅនឹងទុក្ខលំបាក និងបញ្ហាប្រឈមរបស់បងប្អូប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះនឹងទឹកជំនន់ នៅថ្ងៃទី ១១ សីហា ២០១៨ អាជ្ញាធរខេត្ត ដឹកនាំដោយអភិបាលខេត្តឯកឧត្តម វ៉ា ថន រួមអំណោយពីអង្គការ សាម៉ារីតាន់ភឺស រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល និងមន្ទីរអភិវឌ្ឍន៏ជនបទ បានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២៦៩ គ្រួសារ ដែលរស់នៅក្នុងឃុំទាំង ៧ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលជួបប្រទះនូវបញ្ហាទឹកជំនន់។
ក្នុងរបាយការណ៏ របស់អភិបាលស្រុកព្រែកប្រសព្វ លោក សេក ប៊ុនហេង បានបញ្ជាក់ថា៖ ស្រុកព្រែកប្រសព្វបានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ គិតពីថ្ងៃទី១៩ ខែកក្ដដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨មានដូចជា ទី១ វិស័យកសិកម្ម ខូចខាតសន្ទូងវស្សា ចំនួន ៣១៧ហ.ត ស្រូវពង្រោះ ចំនួន ២៣១ហ.ត និងដំណាំរួមផ្សំ ចំនួន ៣៧៣ហ.ត ទី២ វិស័យហេដ្ឋារចនាសម្ពន្ធ័ លិចផ្លូវលេខ ២៧៩ ក្នុងស្រុកព្រែកប្រសព្វ ប្រវែង ៥.២២០ ផ្លូវលំជនបទ (មូលនិធិឃុំ)ប្រវែង ៥០.១០៤ សាលាឃុំ ២កន្លែង មណ្ឌលសុខភាព ១កន្លែង និងប៉ុស្តិ៍សុខភាព ១កន្លែង ប៉ុស្តិ៍នគរបាលរដ្ឋបាល ២កន្លែង លិចស្ពាន ១កន្លែង និងទី៣ វិស័យសង្គមកិច្ច លិចផ្ទះប្រជាពលរដ្ឋ ចំនួន ២,៣៣៤គ្រួសារ សាលារៀន ៣១ខ្នង ប្រជាពលរដ្ឋ ១១៤គ្រួសារ ក្នុងនោះ ៤៩គ្រួសារ ទៅផ្ទះបងប្អូន ៥២គ្រួសារ ស្នាក់នៅលើផ្លូវ ១០គ្រួសារ ស្នាក់នៅចំការ ១០គ្រួសារ ទៅទីទួលសុវត្ថិភាព ជំលៀសសត្វគោ ក្របី ចំនួន ៣.១៤៥ក្បាល ទៅទីទួលសុវត្ថិភាព និងប៉ះពាល់អណ្ដូង ចំនួន ២៥ អណ្ដូង។
ក្នុងពិធី ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៍លើកឡើងថា ៖ បញ្ហាគ្រោះមហន្តរាយពីធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់ គឺមិនមែនតែប្រទេសកម្ពុជាយើងដែលទទួលរងគ្រោះនោះទេ ប្រទេសដទៃផ្សេងទៀតក៏ទទួលរងគ្រោះដោយសារទឹកជំនន់ដែរ ។ ហើយបញ្ហាគ្រោះទឹកជំនន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះអន្តរាគមន៍សង្រ្គោះ ឆ្លើយតបទៅតាមតំបន់ដែលទទួលរងគ្រោះប៉ះពាល់ពីទឹកជំនន់បានទាន់ពេលវេលា ដោយមិនប្រកាន់នូវពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ។
ក្នុងនោះដែលឯកឧត្តម ក៏បានអរគុណ ដល់អង្គការ សាម៉ារីតាន់ភឺស មន្ទីរសុខាភិបាល និងមន្ទីរអភិវឌ្ឍន៏ជនបទ ដែលបានជួយឧបត្ថម្ភអំណោយ និងសំភារះមួយចំនួន ហើយបានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ រស់នៅប្រកបដោយការប្រុងប្រយ័ត្ន និងអនាម័យ ដោយត្រូវហូរទឹកស្អាត ឬទឹកឆ្អិន និងដេកដាក់មុងជានិច្ច ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះកូនចៅពីការលង់ទឹក និងប្រយ័ត្ធពីសត្វមានពិសជាច្រើនទៀត។

ដោយ No Rin

Leave a Reply

Your email address will not be published. Required fields are marked *