.

ប្រតិបត្តិការបង្រ្កាបទីតាំងស្តុកឈើនិងសិប្បកម្មកែឆ្នៃពុំមានច្បាប់អនុញ្ញាត

——————————–

ខេត្តមណ្ឌលគីរី : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៨

កម្លាំង ខ័ណ្ឌរដ្ឋបាលព្រៃឈើ សហការណ៍ជាមួយកម្លាំងផ្នែកសែនមនោរម្យ នាយកដ្ឋាននិតិកម្ម និងពង្រឹងការអនុវត្តច្បាប់ក្រោមការបញ្ជាផ្ទាល់ របស់លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី បានធ្វើការចុះបង្ក្រាបទីតាំងសិប្បកម្ម កែច្នៃខ្នាតធំ មួយកន្លែងដោយពុំមានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិ ពូតាំង ឃុំ ពូជ្រៃ ស្រុក ពេជ្រាដា ខេត្ត មណ្ឌលគិរី ។

ក្នុងការបង្រា្កបនោះរឹបអូសបាន ម៉ាស៊ីនរ៉ៃបញ្ឈរ ម៉ាស៊ីនតាប ម៉ាស៊ីនភ្លើង ព្រមទាំងឧបករណ៍ផ្សេងៗទៀត និងឈើប្រណីត ជាច្រើនប្រភេទទៀត

តាមប្រភពព័ត៌មានប្រជាពលរដ្ឋរស់នៅក្បែររោងសិប្បកម្មនោះបានត្អូញត្អែថា តាំងតែព្រលឹមទល់ព្រលប់ លឺតែស្នូរម៉ាសីុនរ៉ៃនិងម៉ាសីុនតាប ង៉ោង ង៉ោង ដែលបង្កររំខានដល់ការរស់នៅរបស់ពួកគាត់ មិនត្រឹមតែប៉ុណ្ណោះក្នុងមួយយប់ៗ លឺស្នូរតែសន្ធឹកឡាន ចេញចូលៗមិនដាច់។

ប្រភពបានបន្តថា នៅក្នុងរោងសិប្បកម្មនោះបានបើកប្រតិបត្តិការជាច្រើនខែ ឆ្នាំមកហើយមានទាំងជនជាតិវៀតណាមជាមេជាងទៀតផង ។

ពាក់ព័ន្ធរឿងរ៉ាវនេះ ក្រុមការងារយើងខ្ញុំនិង ស្រាវជ្រាវបន្ថែមទៀត ថាតើម្ចាស់សិប្បកម្មនោះជាអ្នកណា ធ្វើការអ្វីដែរ អាងខ្នងលោកណាបានជាបើកប្រតិបត្តិការរាប់ខែឆ្នាំហើយគ្មានការបង្រ្កាប យកមកផ្សព្វផ្សាយជូន ពុកម៉ែ មាមីងបងប្អូននៅក្នុងគេហទំព័រ
www.promkhantvonline.com សូមអរព្រះគុណនិងអរគុណ។

អត្ថបទ : ម៉ា ម៉េងធី អគ្គនាយកការផ្សាយ

Leave a Reply

Your email address will not be published. Required fields are marked *