.

រួមគ្នាលើការងារមនុស្សធម៌

————————-

ខេត្តមណ្ឌលគីរី : នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៣ រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៨

លោក ម៉ា ម៉េងធី អគ្គនាយកការផ្សាយ ទូរទស្សន៍ព្រហ្មខ័នអនឡាញ ព្រមទាំងសមាជិក ក្រុមការងារព័ត៌មាន និងមានការអញ្ជើញចូលរួមពីលោក អនុសេនីយ៍ឯក ឈាវ ម៉េះ មេប៉ុស្តិ៍រដ្ឋបាល អរបួនលើ ឃុំអូរបួនលើ ស្រុក កោះញ៉ែក ខេត្ត មណ្ឌលគិរី

បាននាំយកថវិកា ២០ ដុល្លារ និងគ្រឿងបរិភោគ មានមី២កេះ ត្រីខកំប៉ុង ២យួរ ទឹកសុទ្ធ ២យួរ យកទៅជូន លោកពូម្នាក់ ដែលជាជនពិការដៃទាំងសងខាង ឈ្មោះ ផុន ញ៉ អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិ អន្តេ្រះ ឃុំ អរបួនលើ ស្រុក កោះញែក ខេត្ត មណ្ឌលគិរី ។

លោកពូ ផុន ញ៉ គឺជាអតីត វិរៈយុទ្ធជន ដែលបានចូលបំរើក្នុងជួរកងទ័ពតាំងពីឆ្នាំ ១៩៨៨ នៅកងពល១៧៩ វរសេនាតូច ១៨៨ ស្ថិតក្នុងស្រុក ព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ បច្ចុប្បន្ន គឺកងពលតូចអន្តរាគមន៍លេខ ៥១ យោធភូមិភាគទី៥៕

អត្ថបទ : ម៉ា ម៉េងធី អគ្គនាយកការផ្សាយ ទូរទស្សន៍ព្រហ្មខ័នអនឡាញ Te 031 7315551 076 7315551

Leave a Reply

Your email address will not be published. Required fields are marked *