.

ឧក្រិដ្ឋកម្ម បំផ្លិចបំផ្លាញ ព្រៃឈើនៅតែកក្រើករំញ្ជួយព្រះធរណី

——————————————-

ខេត្តមណ្ឌលគីរី : នៅវេលាម៉ោងប្រមាណ ១,២០ នាទីយប់ឈានចូល ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៨

កណ្ដាប់ដៃដែក សំរែករាជសីហ៍ កម្លាំងអធិការដ្ឋាននគរបាលស្រុក កែវសីមា សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្រែឈូក ចារកម្មខេត្ត បានធ្វើការបង្រាបចាប់ឃាត់រថយន្តដឹកឈើចំនួន០៤គ្រឿង

១,ឡានសាំងយ៉ុង ពណ៌ស្លែ
២, ឡានសាំងយ៉ុង ពណ៌ ទឹកប្រាក់
៣, ឡានសាំងយ៉ុង ពណ៌លឿង
៤, ឡានសាំងយ៉ុង ពណ៌ស
រថយន្តទាំង០៤គ្រឿងខាងលើ គ្មានស្លាកលេខ ក្នុងមួយគ្រឿងផ្ទុកឈើ១០ដុំ
សរុបចំនួន ៤០ដុំ ប្រភេទឈើលេខមួយសុក្រំ។

បច្ចុប្បន្នឈើនិងរថយន្តទាំង៤គ្រឿង ត្រូវបានប្រគល់ជូនជំនាញបរិស្ថានដែនជម្រកសត្វព្រៃកែវសីមាដើម្បីចាត់ការតាមនីតិច្បាប់។

ជុំវិញរឿងរ៉ាវពាក់ព័ន្ធយ៉ាងណាៗនោះ និងមានផ្សាយជូននៅក្នុងគេហទំព័រ

ខ្ញុំបាទ ម៉ា ម៉េងធី អគ្គនាយកការផ្សាយ ធ្វើសេចក្តីរាយការណ៍ ពីស្រុកកែវសីមា៕

Leave a Reply

Your email address will not be published. Required fields are marked *