.

សមាគមយុវជននិងការតបស្នងដឹកនាំដោយ ឯកឧត្តម ថន ប៊ុនធី នាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន២០គ្រួសារនៅក្នុងខេត្តក្រចេះ

(ក្រចេះ) នៅព្រឹកថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ ឯកឧត្តម ថន ប៊ុនធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជន និងការតបស្នងបានដឹកនាំសមាជិក របស់សមាគម ចុះចែកអំណោយដល់ពលរដ្ឋជួបគ្រោះមហន្តរាយដោយសារទឹកជំនន់លិចលង់ខ្លាំងជាងគេចំនួន២០គ្រួសារនៅ ក្រុងក្រចេះ ដោយមានការចូលរួមពីលោក ម៉ែន វណ្ណា អភិបាលរងក្រុងក្រចេះនិងអាជ្ញារធម៌ឃុំ សង្កាត់ជាច្រើននាក់ទៀតផង នៅសាលា ក្រុងក្រចេះនោះ។

លោក ឡាច សុវង្ស ប្រធានសមាគម បានឲ្យដឹងថា អំណោយទាំងនោះក្នុង១គ្រួសារទទួលបានអង្ករហាសិប(៥០)គីឡូ ទឹកត្រី១យូ មី២កេស ទឹកស៊ីអ៊ីវ ១យួ ត្រីខ១យួរ បីចេង ១កញ្ចប់ស្កសរមួយគីឡូ ចានស្រាក់១សម្រ៉ាប់ និងថវិការចំនួន១០ម៉ឺនរៀល ក្នុង១គ្រួសារ និងជួយឧបត្ថមដល់អ្នកជំងឺចំនួនមួយនាក់សម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះចំនួន៣0ម៉ឺនរៀលដែលគាត់មានជំងឺដាច់សសៃ ឈាម អញ្ចាញធ្មេញ ហូរឈាមរហូត ហើយមានជីវភាពក្ររលំបាកខ្លាំង។

លោកបន្ដរទៀតថា អំណោយទាំងនោះបានមកពីសប្បុរសធម៍មួយចំនួនរួមមាន ព្រះតេជគុណ ធឹង ចិន្ត្រា ព្រះចៅអធិការវត្តបច្ឆា ឧត្ថម្ភមី២០កេស ចានស្រាក់២០ និងថវិការចំនួន២០ម៉ឺនរៀល លោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងលោក ស្រី ឧបត្ថមថវិការចំនួន១លានរៀល និងសមាគមរបស់លោកផ្ទាល់សរុបជាទឹកប្រាក់ប្រមាណជាង១៥០០ដុល្លា។

លោក ឡាច វង្ស បានលើកឡើងថា សមាគមរបស់លោកបង្កើតឡើងក្នុងគោលបំណង ការងារមនុស្សធម៍ មិនប្រកាន់នាការនយោបាយ ជួយដល់ពលរដ្ឋ ក្រីក្ររជួបការលំបាក ទុរគត់ជន ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះថ្នាក់ផ្សេងៗជាច្រើនទៀតផងនោះ ហើយនិងមានកម្មវិធីសម្រ៉ាប់ផ្សព្វផ្សាយអប់រំ បរិស្ថាន ចរាចរណ៍ …។ល។

ដោយ ណូរិន

Leave a Reply

Your email address will not be published. Required fields are marked *