.

អំណោយបន្តិចបន្តួចក្រោមការយកចិត្តទុកដាក់របស់មេបញ្ជាការអាវុធហត្ថខេត្តចែកជូនប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងចំនួន២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង!

ស្ទឹងត្រែងៈប្រជាពលរដ្ឋក្រីក្រគ្មានទីពឹងព្រមទាំងមានជំងឺធ្ងន់ធ្ងរ២គ្រួសារដែលកំពុងសម្រាកព្យាបាលនៅបង្អែកខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃ
ទី០៨ ខែសីហា ឆ្នាំ២០១៨មេបញ្ចាការកងរាជអាវុធហត្ថខេត្តបាននាំយកអំណោយបន្តិចបន្តួចជារបស់លោកផ្ទាល់បានទៅជូនគ្រាដែលពលរដ្ឋទាំងពីរគ្រួសារនោះកំពុងមានទុុកត្រូវការជំនួយសប្បុរសធម៍។
លោកអៀងវ់ាន់ឌីមេបញ្ចាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានអោយដឹងថានៅក្នុងការយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២គ្រួសារខាងលើគឺបន្ទាប់ពីលោកទទួលបានដំណឹងភ្លាមថាគ្រួសារទាំងពីរកំពុងសម្រាកព្យាបាលហើយគ្មានលទ្ធភាពព្យាបាលបន្តនិងបានសុំពេទ្យទៅសម្រាកនៅផ្ទះវិញ។ដូច្នេះលោកមេបញ្ចាការក៏បានពាំនាំយកអំណោយបន្តិចបន្តួចរបស់លោកផ្ទាល់ទៅចែកជូនភ្លាមៗ។ លោកមេបញ្ចាការបន្តថាអ្នកជំងឺដែលត្រូវផ្តល់ជូននូវអំណោយខាងលើនោះគឺមកពីស្រុកសៀមប៉ាងដែលអ្នកជំងឺម្នាក់មានជំងឺគ្រុនចាញ់ស្លេកស្លាំងធ្ងន់ធ្ងរនិងស្តី្រម្នាក់ទៀតមានទម្ងន់ ០៤ខែត្រូវការឈាមបញ្ចូលបន្ទាន់ ។ជាមួយគ្នានេះផងដែរអ្នកជំងឺទាំង២នាក់ដែលកំពុងសម្រាកព្យាបាលនោះខាងសហភាពសហ
ព័ន្ធយុវជនកម្ពុជាដឹកនាំដោយឯកឧត្តមហ៊ុន ម៉ានីក៏បាននឹងកំពុងយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនរហូតដល់ជាសះស្បើយ។
គួរបញ្ចាក់ផងដែរថាអំណោយដែលចែនជូនពលរដ្ឋក្រីក្រីនោះក្នុង១គ្រួសារទទួលបានអង្ករ២០គីឡូក្រាម មី០១កេះ ទឹកក្រូច០១កេះ
ទឹកត្រី០១យួរ ទឹកស៊ីអ៉ីវ០១យួរ និងថវិកាចំនួន ២០ម៉ឺនរៀល។

ដោយ ណូរិន

Leave a Reply

Your email address will not be published. Required fields are marked *