.

ឈើប្រណិតធ្នង់និងឈើប្រភេទលេខ១ជាង ២០០ដុំត្រូវបានបង្ក្រាប!

ស្ទឹងត្រែងៈរថយន្តសាំយ៉ុងដឹកអ្នកដំណើរបន្លំដឹកជញ្ចូនឈើប្រណិតមួយគ្រឿងផ្ទុកឈើជាង២០០ដុំត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើខេត្តសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តបង្ក្រាបបានកាលពីយប់ថ្ងៃទី៥ឆ្លងចូលថ្ងៃទី៦សីហា២០១៨កណ្តាលក្រុងស្ថិតភូមិត្រពាំងព្រីងសង្កាត់ក្រុងស្ទឹងត្រែង។មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងបានអោយដឹងថាដោយមានការរាយការណ៍ពីបណ្តាញសម្ងាត់លោកក៍បានសហការគ្នាជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសខេត្តស្ទាក់ចាប់បានតែម្តង។លោកថារថយន្តនោះជាប្រភេទរថយន្តសាំយ់ុងទេសចរពណ៍សដឹកអ្នកដំណើពាក់ផ្លាកលេខភ្នំពេញ២H៣១៩៨រួចបន្លំដឹកឈើប្រណិតប្រភេទធ្នង់និងឈើប្រភេទលេខ១ឆ្ពោទៅកាន់ខេត្តគោលដៅ។
លោកបានបន្តថានៅក្រោយការបង្ក្រាបកម្លាំងបាននាំយករថយន្តទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើនិងបានរាប់ចំនួនឈើប្រណិតនិងឈើប្រភេទលេខ១ប្រភេទកកោះសរុបមានចំនួន២០៧ដុំសន្លឹកស្មើនិង១មែត្រគូប២ផ្លាន។

ដោយ ណូរិន

Leave a Reply

Your email address will not be published. Required fields are marked *