យោងតាម Dailymail បានឲ្យដឹងថា Barcelona គ្រោងម្ដងទឹកប្រាក់លើកទឹកចិត្ត១០០លានដុល្លារដល់ Messi ដើម្បីឲ្យគេពង្រីកកុងត្រាជាមួយក្លឹប។ បន្ថែមលើប្រាក់លើកទឹកចិត្តនេះ ប្រសិនកីឡាករវ័យ៣០ឆ្នាំយល់ព្រមបន្តនៅអេស្ប៉ាញ ក្នុងកុងត្រាថ្មីគេនឹងបានប្រាក់បៀវត្សរ៍៦៥ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។
ប្រភពដដែលបន្តថា ១០០លានដុល្លារនេះ គឺជាកំណត់ត្រាប្រាក់លើកទឹកចិត្តច្រើនជាងគេក្នុងបាល់ទាត់។ ការហ៊ានចំណាយបែបនេះ ដោយសារក្រុមនៅតំបន់ Catalan មួយនេះចង់រក្សាកំពូលកីឡាករអាហ្សង់ទីនខាងលើ ក្រោយមានពាក្យចចាមអារ៉ាម Manchester City ចង់ជះលុយដ៏មហាសាលផ្ទេររូបគេ។