.

​ ប្រជាពល​រដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ និង​ក្រុម​ហ៊ុន​ស្ថាបនា​ ផ្លូវ​​លេខ​​១៣ ​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​សព​​ជន​​រង​គ្រោះ​​ស្លាប់​​ដោយ​​សារ​​ជិះ​ម៉ូតូ​​ធ្លាក់​​លូ

ភ្នំ​​​ពេ​ញ៖ ទាក់​ទ​ង​ក​រណី​​​​ជិះ​​ម៉ូ​តូ​​ធ្លាក់​លូ ​​កាល​ពី​យប់​ថ្ងៃ​ទី​០៨ រហូតមកទ​ល់ពេលនេះនៅមិនទាន់ទទួ​លដំណឹង​ជុំ​វិញ​​ទំនួល​ខុសត្រូវ របស់អ្នកស្ថាបនាផ្លូវលេខ១៣ ក្នុង​ភូមិ​អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែ​នសុខ ចេញ​មុខ​មក​ទទួល​​ខុសត្រូវចំ​ពោះការធ្វើសប្រហែល​របស់ខ្លួន ដែល​បណ្តាលឲ្យមនុស្សជិះម៉ូតូធ្លាក់​ចូលលូបោក​ក្បាល​ស្លាប់​នៅ​​ឡើយ​ទេ​។

ប្រជាពលរដ្ឋបានអំពាវនាវ ដល់ឲ្យអាជ្ញាធរ ក៏ដូចជាក្រុមហ៊ុនឯកជន ឬអ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្ថាបនា​ផ្លូ​វ​បេ​តុង​លេខ​១៣ កែងផ្លូវលេខ២០០៤ ចេញមុខមកទទួលខុសត្រូវចំពោះការធ្វើសប្រហែលរបស់ខ្លួន ដោយ​មិន​គិត​ពី​សុត្ថិភា​ព​​អ្នក​ធ្វើ​ដំណើរ​ ក្នុងការ​បិទ​គម្រប​លូ​ បណ្តាលឲ្យមានជនរងគ្រោះជិះម៉ូតូធ្លាក់លូស្លាប់ យ៉ាង​អាណោច​អាធម​​។

សូមបញ្ជាក់ថា៖ នៅយប់ថ្ងៃទី៨ តុលា ឆ្នាំ២០១៧នេះ មាន​បុរសម្នាក់បានជិះម៉ូតូធ្លាក់​លូតាម​បណ្តោយ​ផ្លូវ​បេតុង​លេខ១៣ កែងផ្លូវ២០០៤ ទើបស្ថាបនារួចក្នុងភូមិ អូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល​នេះ​ប្រជា​ពលរដ្ឋ​​​ចាត់​ទុក​ថា គឺជាការធ្វីប្រកាសរបស់អាជ្ញាធរ និងក្រុមហ៊ុនស្ថាបនាផ្លូវ។ សពជនរងគ្រោះ មានវ័យ​ប្រហែល​ជាង៣០ឆ្នាំ កម្ពស់ប្រហែលមួយ១,៧០ម៉ែត្រ មានសម្បុរខ្មៅជិះម៉ូតូ ម៉ាកវីវ៉ាពណ៌ក្រហម តែម្នាក់ឯង ក្នុង​ទិស​ដៅ​ពី​លិច​មកកើតហេតុ ក៏ធ្លាក់ចូលលូបណ្តាលឲ្យ​បោកក្បាលស្លាប់ ឯម៉ូតូធ្លាក់ចូលក្នុង​លូ៕

Leave a Reply

Your email address will not be published. Required fields are marked *